(ភ្នំពេញ)៖ ទីបំផុតកម្មវិធី ISI PALM នាំសំណាង បានរកឃើញអតិថិជន ដែលជាម្ចាស់ទូរទស្សន៍ LG ៤៣អ៊ិញទាំង៥០នាក់ ម្ចាស់ម៉ូតូ Honda Zoomer X ២០១៩ ទាំង៣០នាក់ និងជាពិសេសជាងនេះទៀតនោះ គឺម្ចាស់រង្វាន់ធំ ផ្ទះមេគង្គម៉ូដែល MH ៩៦២ ថ្មីសន្លាងមួយខ្នង ដែលបានទៅលើ អតិថិជនឈ្មោះ លីម ដារិទ្ធ នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ការចាប់ឆ្នោតនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យទី០៦ ខែមករា ឆ្នាំ២០១៩ នៅស្ថានីយទូរទស្សន៍ CNC ក្នុងកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិ កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី៣។

គួរបញ្ជាក់ផងដែរថា ការបង្កើតកម្មវិធី ISI PALM នាំសំណាងនេះ គឺបង្កើតឡើងដើម្បីធ្វើការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រដល់ផលិតផលស័ង្កសី អាយ អេស អាយ ផាម (ISI PALM) ដែលជាផលិតផលស័ង្កសីមានគុណភាពខ្ពស់ ផលិតតាមបច្ចេកវិទ្យាទំនើបរបស់ជប៉ុន និងអូស្ត្រាលី វត្ថុធាតុដើមស្តង់ដាអន្តរជាតិ ISO 9001: 2008 ស្រោបអាលុយមីញ៉ូម ៥៥% និងស័ង្កសី ៤៥% មាន៥ស្រទាប់ការពារ និងធានា១០ឆ្នាំ។

ISI PALM ជាប់ធន់ជានិរន្តរ!!!