(កណ្តាល)៖ បើយោងតាមក្រុមអ្នកប្រកបរបរ ឡានដឹកអាចម៌ដីលក់ បាននិយាយថា នៅក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានរណ្តៅដីជាច្រើន កំពុងធ្វើសកម្មភាព ជីកកាយយកអាចម៌ដីលក់គគ្រឹកគគ្រេងដោយពុំមាន ច្បាប់ទម្លាប់អ្វីទាំងអស់។ ចំណែកជំនាញ ឬអាជ្ញាធរ ពុំមានវិធានការបង្ក្រាបនោះទេ ម្យ៉ាងវិញទៀតដឹកដោយមិនគ្រប មិនស្រោចទឹក បង្កឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅស្រប និងដងផ្លូវផងដែរ។

ពលរដ្ឋរស់នៅក្នុងឃុំកំពង់ស្វាយ បាននិយាយថា បច្ចុប្បន្នរណ្តៅដីនៅក្នុងឃុំគាត់ មានច្រើនរណ្តៅឈ្មួញទាំងនោះ កំពុងធ្វើអាជីវកម្មជីកកាយយកអាចម៌ដីលក់ ដោយពុំមានលក្ខណៈបច្ចេកទេស អ្វីទាំងអស់។

ជាក់ស្តែង រណ្តៅដីឈ្មោះ ហឿន កំពុងធ្វើសកម្មភាព ជីកក្នុងទំហំដីជាង១ហិកតា ស្ថិតនៅខាងក្រោយសាលាឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដោយពុំមានច្បាប់នោះទេ ហើយដឹកមិនគ្រប មិនស្រោចទឹកហុយងងិត ប៉ះពាល់លំនៅដ្ឋាន ពលរដ្ឋ និងផលដំណាំផងដែរ។

ពលរដ្ឋបានលើកឡើងថា ទោះបីពួកគាត់មានការលំបាកយ៉ាងណា អាជ្ញាធរឃុំមិនខ្វល់ ថែមទាំងអនុញ្ញាតឲ្យឈ្មួញបើករថយន្តដឹកដី កាត់ចូលតាមក្លោងទ្វាសាលាឃុំថែមទៀតផង មិនដឹងថា អាជ្ញាធរឃុំទទួលប្រយោជន៍ ពីឈ្មួញរូបនោះប៉ុន្មាននោះទេ។ ទាក់ទិន និងការលើកឡើងរបស់ពលរដ្ឋនេះ ភ្នាក់ងារព័ត៌មាន Fresh News មិនមានលេខទូរស័ព្ទមេឃុំ ដើម្បីការបំភ្លឺនោះទេ៕