(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការបញ្ឈប់ប្រតិបត្តិការគ្រឹះស្ថានឥណទានជនបទចំនួន១២ ដោយដកហូតវិញ្ញបនបត្របញ្ជាក់ ការចុះបញ្ជីរបស់គ្រឹះស្ថានឥនទានជនបទ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ។
យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ឥណទានជនបទដែលត្រូវបញ្ឈប់ទាំង១២នេះរួមមាន៖ ១៖ វីរៈជន កសិករ ម.ក, ២៖ វឌ្ឍនកសិករ ម.ក, ៣៖ ឥណទានខ្មែរ ដើម្បីការអភិវឌ្ឍ ម.ក, ៤៖ ខេភីភីឌី ហ្វាយនែន ម.ក, ៥៖ និវត្តន៍ ហ្វាយនែន ម.ក, ៦៖ គ្រឹះស្ថានឥណទានជនបទ សកលហិរញ្ញវត្ថុ ម.ក, ៧៖ គ្រឹះស្ថានឥណទានជនបទ អង្គការ រូបិយបណ្ណខ្មែរ (ខេ.អឹម), ៨៖ គ្រឹះស្ថានឥណទានជនបទ ស៊ីស៊ី ហ្វាយនែន ម.ក, ៩៖ អាយខេ ហ្វាយនែន ម.ក, ១០៖ អង្គការឥណទានតំបន់, ១១៖ អង្គការអភិវឌ្ឍន៍គ្រួសារ និងសហាគមន៍ (ស.គ.អ.អ) និង១២៖ ហ្វីដា ហ្វាយនែន ម.ក។
យ៉ាងណាមិញធនាគារជាតិនៃកម្ពុជា មិនបានបញ្ជាក់ពីមូលហេតុ ដែលបញ្ឈប់ប្រតិបត្តិការនោះទេ តែត្រូវបានគេដឹងថា ដោយសារគ្រឹះស្ថានទាំងនោះមិនគោរពតាមច្បាប់ ដែលកំណត់ដោយធនាគារជាតិ៕