(តាកែវ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival 2019 ប្រចាំមណ្ឌលខេត្តតាកែវដែលជាមណ្ឌលទី២បានរកឃើញម្ចាស់ជើងឯកហើយបានទៅលើក្រុមយាន្តដ្ឋានសំណាង១ បន្ទាប់ពីយកឈ្នះលើក្រុមក្លិបកីឡាដូនកែវ 《A》 ក្នុងលទ្ធផល៣ទល់២ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នេះនៅផ្សារបុរីរស្មី ទីរួមខេត្តតាកែវ ។

ចំណែកក្រុម CTB 《B》 ទទួលបានចំណាត់ថ្នាក់លេខ៣ក្រោយពីឈ្នះលើក្រុមភូមិស្នោFC ក្នុងលទ្ធផល ៥ទល់២ នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំមណ្ឌលខេត្តតាកែវក្រុមក្រុមយាន្តដ្ឋានសំណាង១ ទទួលបានប្រាក់រង្វាន់ ១០០០ដុល្លារ ក្រុមជើងឯករងបានទៅលើក្រុមក្លិបកីឡាដូនកែវ 《A》 ប្រាក់រង្វាន់ ៧០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម CTB 《B》ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុមភូមិស្នោFC ប្រាក់រង្វាន់១៥០ ដុល្លារ និងស្រាបៀរថៃហ្គ័រ។

ដោយឡែកសម្រាប់ខេត្តតាកែវដែលជាមណ្ឌលទី២នេះគណៈកម្មាធិការរៀបចំការប្រកួតយកតែ៤ក្រុមតែប៉ណ្ណោះ ដើម្បីឲ្យទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាស ជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho។

សូមរងចាំជួបគ្នានៅមណ្ឌលកំពង់ស្ពឺ ដែលជាខេត្តបន្ទាប់ នៅថ្ងៃ ទី ២០ ខែ មករា ឆ្នាំ២០១៩ ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/

TigerBeerKHពិសាដោយការទទួលខុសត្រូវ!