(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ នឹងដឹកនាំប្រតិភូពាណិជ្ជករថៃចំនួន២០ក្រុមហ៊ុន ដែលប្រកបអាជីវកម្មទំនិញអេឡិចត្រូនិក និងគ្រឿងបន្លាស់យានយន្ត មករកតំណាងចែកចាយទំនិញថៃនៅកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង របស់ស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំស្ថានទូតថៃនៅកម្ពុជា។

ស្ថានតំណាងពាណិជ្ជកម្មថៃ នឹងរៀបចំកម្មវិធីចាប់ដៃគូពាណិជ្ជកម្ម កម្ពុជា-ថៃ «ទំនិញអេឡិចត្រូនិច​ និងគ្រឿងបន្លាស់យានយន្ដ» នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង១០៖០០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីល្ងាច នៅបន្ទប់ប្រជុំ ទន្លេចតុមុខ សណ្ឋាគារ កាំបូឌីយ៉ាណា។ បើពាណិជ្ជករកម្ពុជា ចាប់អាចចូលរួមបានដោយសេរី៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ស្ថានតំណាងពាណិជ្ជកម្មថៃ៖