(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ ជ ប) បានបញ្ជូនសំណើរពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើស ក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឬហៅកាត់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា» នៅថ្ងៃទី១៥ ខែមករា ឆ្នា២០១៩ ស្អែកនេះ ទៅឱ្យភាគីពាក់ព័ន្ធនានា ដើម្បីធ្វើការពិនិត្យ និងពិចារណាកែតម្រូវមុននឹង គ.ជ.ប អនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ​គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ។ គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖

* អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
* អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
* អគ្គលេខាធិការដ្ឋានរដ្ឋសភា
* ក្រសួងមហាផ្ទៃ
* ក្រសួងយុត្តិធម៌
* ក្រសួងការពារជាតិ
* ក្រសួងព័ត៌មាន
* គណបក្សនយោបាយចំនួន២០
* ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា
* ស្ថានទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា
* អង្គការមិនមែនរដ្ឋាភិបាលជាតិ និងសមាគមចំនួន២០។

សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាមាន៣ជំពូក ១៣ផ្នែក និងឧបសម្ព័ន្ធចំនួន៧ ស្មើនឹង៣២៥ទំព័រ មានបង្ហោះនៅលើគេហទំព័រ គ.ជ.ប ដែលមានអាសយដ្ឋាន www.necclect.org.kh/khmer/content/3664៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖