(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាក្រសួងផែនការ៤រូប មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

ក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា ទីប្រឹក្សាក្រសួងផែនការ៤រូប ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងនោះ រួមមាន៖

*ទី១៖ លោក ស្រី ជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី២៖ លោក ម៉ី ស៊ីបូរិទ្ធ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី៣៖ លោក គួយ ឃីហៀង មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី៤៖ លោក គឹម រតនៈ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖