(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្ដីពីការបិទធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទ ឆ្នាំ២០១៩ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលជលផល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា រដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង «ប្លាធូ» នៅក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៩។
រដ្ឋបាលជលផល បានបញ្ជាក់ថា «អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ នៅក្នុងដែននេសាទសមុទ្រកម្ពុជា មេត្តាបញ្ឈប់សកម្មភាពធ្វើនេសាទត្រីកាម៉ុង «ប្លាធូ» នេះ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ជាកំហិត»។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់រដ្ឋបាលជលផល ដែលមានខ្លឹមសារទាំងស្រុង៖