(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មានថា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ក្រសួងបានត្រូតពិនិត្យឃើញថា រោងចក្រ សហគ្រាសចំនួន ៨១% បាននិងកំពុងអនុវត្តការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតចំនួន ២ដង ក្នុងមួយខែ តាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងការងារបានបញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ គ្រប់សហគ្រាស រោងចក្រទាំងអស់ត្រូវបើកប្រាក់ឈ្នួលសុទ្ធសាធចំនួន ៥០% ដល់កម្មករនិយោជិតរបស់ខ្លួន នៅចន្លោះថ្ងៃទី១៦-១៩ ខែមករា នៃខែនីមួយៗ និងត្រូវបើកប្រាក់ឈ្នួលសរុបដែលនៅសល់ឱ្យដល់កម្មករនិយោជិត នៅចន្លោះថ្ងៃទី០១-០៧ នៃខែបន្ទាប់។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការងារស្ដីពី ការបើកប្រាក់ឈ្នួលជូនកម្មករនិយោជិត ២ដង ក្នុងមួយខែ៖