(វែល្លីងតុន-​ណូវែលហ្សេឡង់)៖ ​ប្រជាពលរដ្ឋខ្មែរ-ណូវែលហ្សេឡង់ ដែលកំពុងរស់នៅរដ្ឋធានីវែល្លីងតុន, ទីក្រុងផាមឺស្តុនណត និងទីក្រុងក្រៃឆឺត ប្រមាណជិត​២០០នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានជួបជុំគ្នាច្រើនកុះករ ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិ ខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត ក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសមាគមទ្រទ្រង់វប្បធម៌ខ្មែរ រដ្ឋធានីវែល្លីងតុន ប្រទេសណូវែលហ្សេឡង់ ដែលមានលោក លុន ទ្រី ជាប្រធានសមាគម ក្រោមអធិបតីភាព លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។

ក្នុងនោះក៏មានការចូលរួមពី លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងមានការចូលរួមពីប្រតិភូអមដំណើរ មកពីព្រះរាជាណាចក្រកម្ពុជា មួយចំនួនទៀតផងដែរ។

បន្ថែមពីភ្ញៀវ​ជនជាតិខ្មែរ ក៏​ភ្ញៀវកិត្តិយសបរទេសដូចជា លោក Brett Hudson, សមាជិកសភានៃប្រទេសណូវែលហ្សេឡង់ (Member of Parliament) ដែលបានអញ្ជើញចូលក្នុងកម្មវិធីនេះ៕​