(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ បានបញ្ចេញវីដេអូ ចម្រៀងមនោសញ្ចេតនាថ្មីមួយ ដែលសហការច្រៀងដោយលោក ខេម ដែលអត្ថន័យបទចម្រៀងនេះបញ្ជាក់ អំពីការជំរុញទឹកចិត្តអ្នកស្ដាប់ទាំងអស់គ្នា ឲ្យតស៊ូយកជ័យជម្នះសម្រាប់ជីវិត។

បទចម្រៀងលើកទឹកចិត្តនេះ មានចំណងជើងថា «តើអ្នកតស៊ូដើម្បីអ្នកណា?» ត្រូវបានបកស្រាយជាចង្វាក់រ៉ក ជាមួយនឹងស្ទីលលេងហ្គីតាយ៉ាងសង្ហារ អមដោយសម្មភាពរៀបរាប់ពីជីវីត តស៊ូរបស់មនុស្សដែលរស់នៅក្នុងសង្គម។

បទចម្រៀងបញ្ជាក់អត្ថន័យលើកទឹកចិត្ត ពេលដែលមនុស្សជួបការលំបាក, ការបាក់ទឹកចិត្ត, ភាពនឿយហត់ ប៉ុន្ដែពួកគេត្រូវខិតខំ ដើម្បីមនុស្សជាទីស្រលាញ់ ដោយធ្វើយ៉ាងណាឲ្យពួកគេរស់នៅសុខស្រួល និងមានសុភមង្គល។

ក្នុងអត្ថន័យបទចម្រៀងនេះ គោជល់ក៏ចង់បង្ហាញ និងលើកទឹកចិត្តអ្នកទាំងអស់គ្នា បន្ថែមថាមពលលើកទឹកចិត្តខ្លួនឯងជានិច្ច។

ភេសជ្ជៈគោជល់ ជាភេសជ្ជៈសំបូរដោយវីតាមីន B6 និង B12 ក៏ដូចជាសាធាតុតូរីន ជួយបង្កើនសមត្ថភាពការយល់ដឹង និងជួយពង្រឹងសមត្ថភាពខួរក្បាល របស់អ្នកឲ្យកាន់តែវៀងវៃ មិនថាធ្វើការលើសម៉ោងឬ មានមេរៀនច្រើនដល់យប់ជ្រៅ គោជល់នៅជាមួយអ្នកគ្រប់ពេលវេលា គ្រប់កាលៈទេសៈ៕