(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤៣៨គ្រឿង រកឃើញល្មើសច្បាប់៨៣០គ្រឿង(ម៉ូតូ៨២%) អប់រំ២៣២គ្រឿង និងផាកពិន័យ៥៩៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២១ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,១៥០គ្រឿង, អប់រំ១៥០គ្រឿង និងផាកពិន័យ៤៨៧គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨១,៦០៦គ្រឿង រកឃើញយានយន្តល្មើស១៣,៤៨៣គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៤,២៧៣គ្រឿង និងផាកពិន័យ៩,២១០គ្រឿង៕