ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

 * ព័ត៌មានជាតិ (Cambodia News)

១៖ ដំណើរអញ្ជើញដល់ទីក្រុងប៉េកាំង របស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមហាមិត្តចិន​ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ជំរុញក្រុមហ៊ុនចិន ពន្លឿនគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងសិក្សាឲ្យល្អិតល្អន់ចំពោះគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត (ចុចអាន)

៣៖ នាយករដ្ឋមន្រ្តីកម្ពុជា ស្នើក្រុមហ៊ុនចិនផលិតថាមពលស្អាត ខណៈក្រុមហ៊ុនមានគម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឹព្រះអាទិត្យ ​ (ចុចអាន)

៤៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាការតាំងពិព័រណ៍ក្នុងឱកាសខួប៤០ឆ្នាំ នៃការធ្វើកំណែទម្រង់និងការបើកទូលាយរបស់ចិន (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុនចិនមួយចង់សាងសង់ខ្សែកាបអុបទិចក្រោមបាតសមុទ្រពីហុងកុង មកកម្ពុជា (ចុចអាន)

៦៖ ក្រុមរបស់ លោក កឹម សុខា ប្រកាសថា រាល់ការសម្រេចទាំងឡាយណា ក្រោមការដឹកនាំរបស់ លោក សម រង្ស៉ី មិនអាចយកជាការណ៍បានទេ (ចុចអាន)

៧៖ អ្នកនាំចេញអង្ករពន្យល់ពីគន្លឹះដែលអង្ករកម្ពុជា នៅតែអាចនាំចេញទៅអឺរ៉ុប ដោយមិនគិតពន្ធ (ចុចអាន)

៨៖ រាជរដ្ឋាភិបាល ដកហូតឯកសារកម្ពុជាមិនប្រក្រតី​ពីជនបរទេស បានជាង៣ម៉ឺនក្បាល ស្មើនឹង១០សញ្ជាតិ ក្នុងនោះជនជាតិចិនវៀតណាមជាង៩០ភាគរយ (ចុចអាន)

៩៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់និស្សិតសិក្សានៅចិនថា ការជួយរបស់ចិន ដើម្បីការចម្រើនសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាព (ចុចអាន)

១០៖ ប្រមុខការទូតកម្ពុជា បន្ដប្រកាសជំហរចំពោះមុខរដ្ឋមន្ដ្រីការបរទេសអាស៊ានថា កម្ពុជាមិនដោះដូរអធិបតេយ្យជាតិ ដើម្បីជំនួយជាដាច់ខាត (ចុចអាន)

១១៖ ប៉ូលិសចិន និងកម្ពុជា បង្ក្រាបបនល្បែងតាមអនឡាញឆ្លងប្រទេស (ចុចអាន)

១២៖ ស្នងការនគរបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់រថយន្ដដឹកទំនិញធុនធំទាំងអស់ បញ្ឈប់បើកបរចូលក្រុងខុសម៉ោងកំណត់ (ចុចអាន)

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីការចុះត្រជាក់នៅកម្ពុជា លើកទី២ ចាប់ពីថ្ងៃទី២៥-២៧ ខែមករា, នៅតំបន់ជួរភ្នំខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ ចុះត្រជាក់ក្នុងរង្វង់ពី១៧-១៩អង្សាសេ (ចុចអាន)

១៤៖ ក្រសួងបរិស្ថាន ចេញសេចក្តីជូនដំណឹង៦ចំណុច ស្តីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ (ចុចអាន)

១៥៖ កម្មករជាង១០០នាក់នៅរោងចក្រ «​ឡុ​ង វី​ច​ថូ​រី អ៊ី​ន​ធើ​ណេ​សិន​ណ​ល​» ក្នុងខណ្ឌឬស្សីកែវ ផ្ទុះការតវ៉ា៤លើក ក្រោយថៅកែ និងរដ្ឋបាលប្រុងបញ្ឈប់ការងារ និងដឹកសម្ភារចេញ (ចុចអាន)

១៦៖ កីឡាការិនីកូនកាត់ខ្មែរ-បារាំងម្នាក់ ប៉ងចូលរួមជម្រើសជាតិ ក្រោយគ្រងជើងឯកលើកទី៣ នៃព្រឹត្តិការណ៍ Angkor Ultra Trail (ចុចអាន)

១៧៖ អ្នកវិភាគ៖ កំហុសផ្ទួនៗខាងផ្នែកយុទ្ធសាស្រ្តរបស់ សម រង្ស៊ី និងជំហានឆ្ពោះទៅរកសេណារីយ៉ូ ដេកផ្ទះ-ឈ្នះឯង សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ មនុស្សស្លាប់កើនដល់៨៥នាក់ ក្នុងករណីផ្ទុះបំពង់ប្រេងនៅម៉ិចស៊ីកូ (ចុចអាន)

២៖ ប្រព័ន្ធការពារមីស៊ីលស៊ីរី បាញ់ទម្លាក់​គ្រាប់មីស៊ីល​ជាច្រើនគ្រាប់ ដែល​អ៊ីស្រាអែល​ផ្លោង​សំដៅរករដ្ឋធានីដាម៉ាស់ (ចុចអាន)

៣៖ រុស្ស៊ីថាចង់​បានប្រជុំកោះ Kuril ទាំងមូល តែជប៉ុន​វិញសុំត្រឹមតែពីរកោះ​ប៉ុណ្ណោះ ទើបកិច្ច​ព្រមព្រៀង​សន្តិភាព​អាចបង្កើតឡើង (ចុចអាន)

៤៖ ឡាវ​ធ្វើ​ព្យុហយាត្រា​យោធាធំមួយក្នុងទីក្រុងវៀងច័ន្ទ និងមានការបង្ហាញសព្វាវុធទំនើបៗ (ចុចអាន)

៥៖ ប្រព័ន្ធ GPS កំពុង​ប្រឈមមុខ​បញ្ហាធំ ព្រោះតែការបន្តបិទទ្វារនៃរដ្ឋាភិបាលអាមេរិក (ចុចអាន)

៦៖ ប្រធានាធិបតីឡាវ អំពាវនាវដល់កងទ័ពឲ្យខិតខំ​ប្រឹងប្រែងការពារផលប្រយោជន៍ជាតិ (ចុចអាន)

៧៖ អ្នកជំនាញ៖ វៀតណាមគឺជាទីតាំងល្អបំផុតសម្រាប់ជំនួបកំពូល ត្រំា-គីម លើកទី២ (ចុចអាន)

៨៖ ការវិនិយោគរបស់ចិន ដោយផ្ទាល់ទៅក្រៅប្រទេស មានកំណើនថេរក្នុងឆ្នាំ២០១៨ (ចុចអាន)

៩៖ ចិនប្រកាសប្ដេជ្ញាបន្ថយការយកពន្ធ និងពង្រឹងសេដ្ឋកិច្ចឱ្យរឹងមាំ (ចុចអាន)

១០៖ ក្រសួងប្រៃសណីយ៍ចិន នឹងសម្រេចឲ្យបាននូវផែនការ ផ្ដល់សេវាប្រៃសណីយ៍ពេញលេញ នៅតាមទីជនបទក្នុងឆ្នាំ២០១៩ (ចុចអាន)

១១៖ ឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចចិន​មានសន្ទុះយឺតបំផុត ក្នុងរយៈពេល​២៨ឆ្នាំចុងក្រោយ នៅ​ចំពោះមុខ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក (ចុចអាន)

១២៖ ទីបំផុត​ការបោះឆ្នោត​នៅភាគត្បូង​ហ្វីលីពីន​​នឹង​ត្រូវរៀបចំឡើង ដើម្បី​​ឲ្យប្រជាជន​សម្រេចពី​សិទ្ធិ​ស្វ័យភាព​គ្រប់គ្រង​តំបន់នេះ​​របស់​ក្រុម​ឧទ្ទាម​ម៉ូស្លីម... (ចុចអាន)