(ភ្នំពេញ)៖ លោក គង់ គាំ អតីត ប្រធានគណបក្ស សម រង្ស៊ី និងជាមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានគណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ ក៏បានធ្វើបច្ចុប្បន្នភាព និងកែសម្រួលក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ ថ្នាក់ជាតិរបស់គណបក្ស ត្រួតពិតិត្យ និងកែសម្រួលរចនាសម្ព័ន្ធក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់គណបក្ស។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីថ្លែងការណ៍របស់គណបក្សឆន្ទៈខ្មែរ ដែលមានខ្លឹមទាំងស្រុងដូចខាងក្រោម៖