(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ អំពីសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

នាសាលសន្និសីទសារព័ត៌មាន គ.ជ.ប វេលាម៉ោង ៩៖០០ព្រឹក នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក ទេព នីថា រដ្ឋលេខាធិការ គ.ជ.ប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី០៦ ខែកុម្ភៈនេះ។

បើតាមសេចជូនដំណឹង បានឲ្យដឹងថា សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន៖
* តំណាងអគ្គលេខាធិការដ្ឋានព្រឹសភា
* តំណាងក្រសួងមហាផ្ទៃ
* តំណាងក្រសួងយុត្តិធម៌
* តំណាងក្រសួងព័ត៌មាន
* តំណាងគណបក្សប្រជាជនកម្ពុជា
* តំណាងគណបក្សយុវជនកម្ពុជា
* តំណាងគណបក្សមាតុភូមិយើង
* តំណាងសហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម
* តំណាងសមាគមជ័យលាភីបញ្ញាជនកម្ពុជា
* និងប្រធានគណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ខេត្តកណ្តាល និងមណ្ឌលគិរី៕