(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោក ហង់ ពៅ ជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ជំនួសលោក ស៊ុំ ម៉ាប់ ដែលទទួលបានតែងតាំងជារដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាប់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា។
បើតាមមន្ត្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា ព្រះរាជក្រឹត្យស្តីពីការតែងតាំងលោក ហង់ ពៅ ជាអគ្គនាយកអាជ្ញាធរជាតិអប្សរា ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ។
ទន្ទឹមនឹងការត្រាស់បង្គាប់តែងតាំងលោក ហង់ ពៅ ជាអគ្គនាយកហើយនោះ ព្រះរាជក្រឹត្យដដែលនេះ ក៏បានតែងតាំងលោក គឹម សុធិន និងលោក យិត ចាន់ដារដ្ឋ ជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាឋានៈស្មើអនុរដ្ឋលេខាធិការផងដែរ។ សូមបញ្ជាក់ថា លោក ហង់ ពៅ មានអតីតភាពជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា៕
(លោក ស៊ុំ ម៉ាប់ អគ្គនាយកចាស់)
(លោក ហង់ ពៅ អគ្គនាយកទើបតែងតាំងថ្មី)