(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់អំពីស្ថានភាពតម្លៃស្រូវធម្មតា (IR) បន្ទាប់ពីមួយរយៈមកនេះ មានបញ្ហាធ្លាក់ថ្លៃ ប៉ុន្ដែក្រោយពីបុណ្យចូលឆ្នាំចិន-វៀតណាមរួចមក គឺថាតម្លៃស្រូវធម្មតា (IR) បានហក់ឡើងវិញ ដោយនៅតាមខេត្តនីមួយៗ មានការកើនឡើងតម្លៃ។

បើតាមរដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ថា ក្រោយពីចូលឆ្នាំចិន បានបញ្ចប់ទៅតម្លៃស្រូវធម្មតា (IR) គឺបានហក់ឡើងបន្ដបន្ទាប់ រួមមាន៖

* ពោធិ៍សាត់៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវធម្មតា៦៣០រៀល បានហក់ឡើងដល់៦៧០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
* បន្ទាយមានជ័យ៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវធម្មតា៦៣៤រៀល បានហក់ឡើងដល់៦៦០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
* សៀមរាប៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវធម្មតា៦៦០រៀល បានហក់ឡើងដល់៦៨០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
* កំពង់ធំ៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវធម្មតា៧០០រៀល បានហក់ឡើងដល់៧២០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
* តាកែវ៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវធម្មតា៦៨០រៀល បានហក់ឡើងដល់៧៣០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
* ព្រៃវែង៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវធម្មតា៧០០រៀល បានហក់ឡើងដល់៧៥៥រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩
* ស្វាយរៀង៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវធម្មតា៦៥០រៀល បានហក់ឡើងដល់៧៤០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

រដ្ឋមន្ដ្រីកសិកម្ម បានបន្ថែមទៀតថា ដោយឡែក តម្លៃស្រូវក្រអូបវិញ គឺបានហក់ឡើងជាបន្ដបន្ទាប់ដូចគ្នា រួមមាន៖

* ពោធិ៍សាត់៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវក្រអូប១,០០០រៀល បានហក់ឡើងដល់១,០២៥រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ខុសគ្នា២៥រៀល
* បន្ទាយមានជ័យ៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវក្រអូប១,០២៥រៀល បានហក់ឡើងដល់១,០៥៥រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ខុសគ្នា៣០រៀល
* សៀមរាប៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវក្រអូប៩៥០រៀល បានហក់ឡើងដល់៩៨០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ខុសគ្នា៣០រៀល
* កំពង់ធំ៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវក្រអូប១,០៥០រៀល បានហក់ឡើងដល់១,១៥០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ខុសគ្នា១០០រៀល
* តាកែវ៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវក្រអូប១,៣០០រៀល បានហក់ឡើងដល់១,៣៥០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ខុសគ្នា៥០រៀល
* ព្រៃវែង៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវក្រអូប១,២០០រៀល បានហក់ឡើងដល់១,៣០០រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ខុសគ្នា១០០រៀល
* ស្វាយរៀង៖ នៅថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩ តម្លៃស្រូវក្រអូប៨៥០រៀល បានហក់ឡើងដល់៩២៥រៀល គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ខុសគ្នា៥៩រៀល។

ជាមួយគ្នានោះ លោក វេង សាខុន បានអះអាងថា លោកបានចាត់តាំងឲ្យអគ្គនាយកដ្ឋានកសិកម្ម តាមដានជាប្រចាំ ដើម្បីសេចក្ដីរាយការណ៍មកលោកជារៀងរាល់ថ្ងៃ តាមការប្រែប្រួលតម្លៃ ជាពិសេសតម្លៃស្រូវតែម្ដង៕