(ភ្នំពេញ)៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃមូលនិធិពិសេស មេគង្គ-ឡានឆាង រវាងកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក វ៉ាង វិនធាន (Wang Wentain) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា។

គម្រោងកម្ពុជាចំនួន១៩ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មេគង្គ-ឡានឆាងលើកទី៤ នៅទីក្រុងហ្លួងប្រាបាង្គ ប្រទេសឡាវ កាលពីថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់សរុបចំនួន ៧,៦៦៤,៥៥៦.៣០ ដុល្លារអាមេរិក។

ភាគច្រើនគ្របដណ្តប់លើសកម្មភាពនានា ដែលទាក់ទងនឹងការពង្រឹងសមត្ថភាព ការអប់រំ ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរកម្មវិធីជាដើម៕