(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះតទៅទូរទស្សន៍ព័ត៌មាន Fresh News បានពង្រីកការផ្សាយរបស់ខ្លួនទៅពេញទូទាំងប្រទេសតែម្តង ដោយផ្សាយព័ត៌មានរៀងរាល់មួយម៉ោងម្តង និងផ្សាយពេញ២៤ម៉ោង ដូច្នេះអ្នកចូលចិត្តតាមដានការផ្សាយផ្ទាល់ (Live) ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានកំសាន្តដ៏ច្រើនសម្បូរបែបរបស់ទូរទស្សន៍ព័ត៌មាន Fresh News។

បងប្អូនប្រជាពលរដ្ឋអាចទស្សនាដោយសេរីពេញ២៤ម៉ោងនូវព័ត៌មានទាន់ហេតុការណ៍ថ្មីៗ នៅតាមគេហដ្ឋានរបស់បងប្អូននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត​ ទាំង២៥រាជធានី-ខេត្ត ដោយមិនចាំបាច់ត្រូវការមាន Internet ឡើយ។

នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានលើកឡើងថា ការពង្រីកបណ្ដាញទូរទស្សន៍ព័ត៌មាន Fresh News ពេញទូទាំងប្រទេស នៅពេលនេះដើម្បីបង្កើនភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលទស្សនាការផ្សាយផ្ទាល់ (Live) និងទស្សនាព័ត៌មានថ្មីៗចុងក្រោយទាំងនៅកម្ពុជា និងជុំវិញពិភពលោក។ ជាការពិតណាស់ការបន្ថែមបណ្ដាញការផ្សព្វផ្សាយរបស់ Fresh News នៅលើកញ្ចក់ទូរទស្សន៍នេះ គឺស្របពេលនឹងបរិបទសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងមានការរីកចម្រើនលើវិស័យព័ត៌មាន។

អង្គភាពព័ត៌មាន Fresh News ដែលមកដល់ពេលបច្ចុប្បន្នមានអាយុជិត៥ឆ្នាំ (១៥-ឧសភា-២០១៤) កំពុងបន្តដំណើររបស់ខ្លួនជាមួយការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុង និងក្រៅប្រទេស ការទទួលបាននូវការគាំទ្រ មិនមែនកើតឡើងដោយឥតព្រាងទុកនោះឡើយ ពោលបានកើតឡើងជាមួយទស្សនៈ និងចក្ខុវិស័យមួយប្រកបភាពប្រាកដនិយមខ្ពស់បំផុត។

ទូរទស្សន៍ និងវិទ្យុ Fresh News ផ្សាយព័ត៌មានពេញ២៤ម៉ោងទៅកាន់​ Channel ទាំងអស់រួមមាន៖

១៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈទូរទស្សន៍ខ្សែកាបទូទាំងប្រទេស
២៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ​ Smart TV
៣៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ App Fresh News
៤៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Website
៥៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Facebook
៦៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ YouTube
៧៖ វិទ្យុព័ត៌មាន Fresh News ផ្សាយតាមរយៈ App, Website.
៨៖ សារព័ត៌មាន Fresh News ផ្សាយចេញជា៣ភាសា, ខ្មែរ អង់គ្លេស ចិន

* ការផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកម្សាន្តនានារបស់ Fresh News គឺផ្សាយចេញព្រមៗគ្នាគ្រប់ប្រព័ន្ធតែម្ដង៕