(ភ្នំពេញ)៖ ក្រោយទទួលបានការគាំទ្រ និងជឿជាក់ពីអតិថិជនសម្រាប់៧គម្រោងកន្លងមក គម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV បានប្រកាសដាក់លក់នូវគម្រោងថ្មី (ទី៨) របស់ខ្លួន ក្រោមតម្លៃពិសេសសម្រាប់អតិថិជនទាំងអស់។

គម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV (គម្រោងទី៨) ដែលមាន លោក យុត្ថា រាឆានី ជាម្ចាស់គម្រោង ស្ថិតនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ជិតផ្សារបែកចានជាប់នឹងផ្លូវក្រវ៉ាត់ក្រុង៥០ម៉ែត្រ ដែលមានផ្ទៃសរុបរហូតដល់ទៅ ៩ហិកតា នៅទីតាំងកំពុងអភិវឌ្ឍន៍ រួមនឹងមានដង់ស៊ីតេប្រជាជនខ្ពស់រស់នៅជុំវិញទៀតផង។

លោក សាន វណ្ណេត ប្រធានប្រតិបត្តិគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV បានបញ្ជាក់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ដីឡូតិ៍របស់លោកអភិវឌ្ឍន៍នៅលើផ្ទៃដី៩ហិកតា ដែលលក់ក្នុងតម្លៃចាប់ពី៩,៥០០ដុល្លារ ដល់២៥,០០០ពាន់ដុល្លារ។ សម្រាប់ការបញ្ចុះតម្លៃពិសេសគឺចាប់ពី៦០០ដុល្លារ រហូតដល់១,៦០០ដុល្លារ សម្រាប់អតិថិជនបង់រំលស់៤០ភាគរយ និងផ្តល់រំលស់៦០ភាគរយសម្រាប់រយៈពេល៣ឆ្នាំ រួមនឹងការផ្តល់ជូនតម្លៃពិសេសសម្រាប់អតិថិជនបង់ផ្តាច់១០០ភាគរយ បញ្ចុះតម្លៃ២,០០០ដុល្លារ រហូតដល់៤,០០០ដុល្លារក្នុង១ឡូតិ៍។

លោកបន្ថែមទៀតថា ដំណាក់កាលទី១ វណ្ណេត សុវណ្ណភូមិ CTLV អភិវឌ្ឍន៍លើដី៩ហិកតា ដែលចែកចេញជា១៣២ឡូតិ៍ ដោយទទួលបានជោគជ័យ១០០ភាគរយ និងសម្រាប់ដំណាក់កាលទី២ នៅក្នុងគម្រោងទី៨នេះ ដែលមានផ្ទៃដី៩ហិកតាដដែរ​ និងបើកលក់ជាផ្លូវការចំនួន២៥៨ឡូតិ៍។ នៅថ្ងៃសម្ពោធលក់ជាផ្លូវការ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ គម្រោងដីឡូអភិវឌ្ឍន៍ វណ្ណេត សុវណ្ណភូមិ CTLV លក់បានយ៉ាងជោគជ័យគឺជិត១០០ឡូតិ៍។

លោកបានបន្តថា ដោយមើលឃើញទៅលើការអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យនៅកម្ពុជា ក៏ដូចជាតម្រូវការរបស់អតិថិជនច្រើន ទើបគម្រោងដីឡូអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV សម្រេចចិត្តពង្រឹងវិសាលភាពរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត និងដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យគ្រប់ៗគ្នាផងដែរ។

គម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV មានការលក់ជាច្រើនឡូតិ៍សម្រាប់អតិថិជនចង់បានទំហំ តូច ឬធំ ទៅតាមតម្រូវការ ជាពិសេសរួមមាន៖ 5m x 15m, 5m x 20m, 5m x 25m, 4.5m x 25m, 10m x 20m ទាំងអស់នេះជាជម្រើសដ៏ល្អសម្រាប់អតិថិជន។

ជាមួយគ្នានោះដែរ មូលនិធិ វណ្ណេត សុវណ្ណភូមិ CTLV ក៏បានយកទឹកប្រាក់ចំណេញរបស់ខ្លួនមួយផ្នែក ក៏បានយកទៅជួយដល់កម្មវិធីមនុស្សធម៌ជាច្រើន ជាពិសេសបានជួយដល់កុមារកំព្រារប្រមាណជាង២០០នាក់ផងដែរ។

គួរជម្រាបថា នៅថ្ងៃទី២៧​ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ដែលជាថ្ងៃសម្ពោធដាក់លក់ជាផ្លូវការ សម្រាប់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV បានរៀបចំពិធីក្រុងពាលី សម្ពោធដាក់លក់ជាផ្លូវការ ដែលមានការចូលរួមពីអតិថិជនជាច្រើននាក់។ នាថ្ងៃនោះ ក្រុមហ៊ុនដែលឈានមុខគេទៅលើសេវាអចលនទ្រព្យមួយនេះ បានរៀបចំពិធីបាយសាមគ្គីជុំគ្នាជាមួយ នឹងអតិថិជនចាស់ថ្មី ក៏ដូចជាសិល្បករ និងសិល្បការិនីជាច្រើនដួងគាំទ្រទិញដីឡូតិ៍គម្រោថ្មីមួយនេះ ដែលមានដូចជា៖ លោក សុះ ម៉ាច, លោក ហម ឆរ៉ា, លោក ហេង ដារី, លោក ឈឿន ឧត្តម អ្នកនាង កែវ កល្យាន រួមនឹងសិល្បៈករ និងសិល្បៈការិនីជាច្រើនដួងទៀតផងដែរ ដើម្បីជាកិច្ចសា្វគមន៍សម្រាប់ទំនុកចិត្តកន្លងមក ដែលមានជឿជុកចិត្តលើជាមួយគ្នានេះដែរ មកចូលរួមគម្រោងដីឡូអភិវឌ្ឍន៍ វណ្ណេត សុវណ្ណភូមិ CTLV នេះ។

គម្រោងដីឡូអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន វណ្ណេត សុវណ្ណភូមិ CTLV ដែលមាន លោក យុត្ថា រាឆានី ជាម្ចាស់គម្រោង បានប្រកាសដាក់លក់ក្នុងតម្លៃសមរម្យគឺ តម្លៃចាប់ពី ៩,៥០០ដុល្លារតែប៉ុណ្ណោះ បង់ត្រឹមមួយខែជាង១០០ដុល្លារ ដោយគ្មានការប្រាក់អ្នកនឹងក្លាយជាម្ចាស់ដីដែលមានផ្លូវរដ្ឋ ទំហំ៥០ម៉ែត្រ និងផ្លូវមេក្នុងឡូតិ៍ ១០ម៉ែត្រ, ៨ម៉ែត្រ មានប្រពន្ធ័លូ, ទឹក និងភ្លើងរបស់រដ្ឋរួចជាស្រេច ជាការងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់។

ការិយាលយ័ផ្នែកលក់គម្រោងដីឡូអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន​ វណ្ណេត សុវណ្ណភូមិ CTLV រួមមាន៖ ការិយាល័យកណ្តាល៖ នៅបុរីធូលនចោមចៅ ដែលមានទីតាំងភូមិអំពិល សង្កាត់កំបូល ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ, ការិយាល័យទី២ នៅទល់មុខផ្សារបែកចាន បុរីក្រែនបែកចាន ទីស្នាក់ការនៅលើដីឡូតិ៍លក់ ភូមិអំពិល សង្កាត់កំបូល រាជធានីភ្នំពេញ សូមទំនាក់ទំនងទូរស័ព្ទ៖ 012 566 977/ 071 4444 501/ 086 333 501/ 012 902 879 ៕