(បរទេស)៖​ ប្រទេសខារីបៀន​ បានដឹកនាំពិភពលោក ក្នុងជម្រើស​វិនិយោគប្រកបដោយភាពច្នៃប្រឌិតខ្ពស់​របស់ពួកគេ ជាមួយនឹងប្រភពនៃវិស័យអន្តោប្រវេសន៍​ ជាការវិនិយោគរាប់ពាន់លានដុល្លារ។ នៅពេលដែលសហព័ន្ធកោះពីរនៅ St. Kitts & Nevis ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស​ នៅឆ្នាំក្នុងឆ្នាំ១៩៨៣ ប្រទេសនេះបានបើកដំណើរ​កម្មវិធីវិនិយោគ ដើម្បីទទួលបានសញ្ជាតិលើកដំបូង (CBI) នៅឆ្នាំ១៩៨៤ ដើម្បីទាក់ទាញការវិនិយោគបរទេស​ ដែលត្រូវការចាំបាច់ចូលទៅក្នុងប្រទេសមួយនេះ។

កម្មវិធីអន្តោប្រវេសន៍​ តាមរយៈវិនិយោគត្រូវបានគេស្គាល់ថា ជាកម្មវិធីវិនិយោគដើម្បីទទួលបានសញ្ជាតិ​ ដែលរដ្ឋាភិបាលអនុញ្ញាត​ ឱ្យអ្នកដែលមានទ្រព្យសម្បត្តិ មានឱកាសដ៏ល្អបំផុត ក្នុងការវិនិយោគប្រាក់​ ទៅក្នុងអចលនទ្រព្យ អាជីវកម្មជំនួញ ប័ណ្ណរដ្ឋាភិបាល ឬបរិច្ចាគដោយផ្ទាល់ទៅរដ្ឋាភិបាល និងទទួលបានសញ្ជាតិផ្សេង។ គំនិត នៃការធ្វើដំណើរដោយសេរី​ ឬដើម្បីពង្រីកអាជីវកម្ម​ ដោយគ្មានព្រំដែន បានរីកចម្រើន​ក្នុងចំណោមមហាសេដ្ឋីរាប់លាននាក់ ដែលជាអ្នកមានបំផុត និងអ្នកមានថ្មី។ អ្នកមានទ្រព្យសម្បត្តិ នៅអាស៊ីបានទទួលការទាក់ទាញ​ នៃគំនិតមួយនេះ ដោយសារតែរលកថ្មី​ នៃផលប្រយោជន៍ ក្នុងការវិនិយោគដើម្បីទទួលយកលិខិតឆ្លងដែន ពីប្រទេសក្នុងតំបន់ខារីបៀន​ (CARIBBEAN)។​

ខាងក្រោមនេះ ជាគម្រោងវិនិយោគអចលនទ្រព្យកំពូល​ ដែលមនុស្សម្នាក់អាចវិនិយោគ​ ក្នុងការផ្លាស់ប្តូរលិខិតឆ្លងដែនថ្មីមួយ​ ដែលជាសញ្ជាតិអស់មួយជីវិត និងជីវិតរស់រវើក។

*ទី១៖ ប្រទេសសាំងឃីត​ និងណេវីស​ (St. Kitt & Nevis)

គឺជាប្រទេសដែលមានកម្មវិធីវិនិយោគ ដើម្បីទទួលបានសញ្ជាតិចំណាស់ជាងគេបំផុត ដែលទទួលបានជោគជ័យ និងជឿទុកចិត្តបំផុត ដោយបានផ្តល់នូវការអភិវឌ្ឍន៍ ដែលមានការយល់ព្រម ពីរដ្ឋាភិបាលដូចជា រ៉ូយ៉ាល់ស្តាតស្តារដែលមានតំលៃ៤២០.០០០ដុល្លារ។​ គម្រោង Royal St. Kitts បានបង្កើតឡើងក្នុងឆ្នាំ១៩៨៣ និងជាសណ្ឋាគារមួយ ក្នុងចំណោមសណ្ឋាគារធំៗ ដំបូងដែលបានកសាងឡើង ដើម្បីស្វាគមន៍អ្នកទេសចរជាតិនិងអន្តរជាតិ។ រមណីយដ្ឋានដែលមានទំហំ១៨ហិកតា នៅលើបឹងឯកជនមួយ នៅក្បែរឆ្នេរខាងជើង Frigate Bay ផ្ដល់នូវសន្តិសុខវិនិយោគ ដោយការវិនិយោគដើមទុន អាចត្រូវបានយកត្រឡប់មកវិញក្រោយរយៈពេល៥ឆ្នាំ។ វិនិយោគិនអាចរស់នៅក្នុងផ្ទះរបស់ពួកគេជួលឬទាំងពីរ។ វិនិយោគិនអាចរស់នៅក្នុងលំនៅដ្ឋានរបស់ពួកគេ ឬក៏ពួកគេអាចជួលបាន។

*ទី២៖ ប្រទេស ដូមីនីកា (Commonwealth of Dominica)

កម្មវិធីទទួលបានសញ្ជាតិតាមរយ:ការវិនិយោគរបស់ ប្រទេស ដូមីនីកា (Commonwealth of Dominica) ផ្តល់ឲ្យអ្នកដាក់ពាក្យស្នើសុំពីរជម្រើស ដើម្បីទទួល​បានសញ្ជាតិ ក្នុងនោះរួមមាន ការបរិច្ចាគដោយមិនអាចដកវិញបាន ទៅក្នុងមូលនិធិរបស់រដ្ឋាភិបាល និងការទិញអចលនទ្រព្យដែលមានការទទួលស្គាល់ដោយរដ្ឋាភិបាល ដូចជា គម្រោង Cabrits Resort & Spa Kempinski (ក្នុងទឹកប្រាក់ចំនួន ២២០.០០០ ដុល្លារអាមេរិក)។​ គម្រោង Cabrits Resort & Spa Kempinski នេះ គឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដែលមានទីតាំងស្ថិត នៅលើឆ្នេរខ្សាច់ដ៏សក្បុស Douglas Bay ដែលមានការឌីហ្សាញ ដើម្បីរក្សានូវតុល្យភាពធម្មជាតិរវាងដែនដី និងសមុទ្រ រួមជាមួយនឹងការឌីហ្សាញបែបសហសម័យដ៏ទំនើប។ រមណីយដ្ឋាននេះគ្រោងនឹងបើកដំណើរការ នៅឆ្នាំ២០១៩នេះ។

ដើម្បីបន្ថែមសារ:ប្រយោជន៍​ ពីលើការទទួលបានសញ្ជាតិនោះ គឺគុណប្រយោជន៍មិនជាប់ពន្ធរបស់អ្នកដាក់ពាក្យ ស្នើសុំ និងសមាជិកនៅក្នុងបន្ទុកផ្ទាល់ ព្រមទាំងការធ្វើដំណើរ​មិនចាំបាច់មានទិដ្ឋាការទៅជាង១៣៥ប្រទេស រួមមាន៖ តំបន់ Schengen ប្រទេសប្រស៊ីល ហុងកុង សិង្ហបុរី ចក្រភពអង់គ្លេស ជាដើម។ បន្ថែមពីនេះ កម្មវិធីទទួល​បានសញ្ជាតិតាមរយ:ការវិនិយោគនេះ មិនមានតម្រូវការផ្នែកអប់រំ បទពិសោធន៍គ្រប់គ្រង ឫតម្រូវការភាសាចំពោះអ្នកដាក់ពាក្យវិនិយោគនោះទេ។

*ទី៣៖ ប្រទេស ហ្គ្រីណាដា​ (Grenada)

សម្រាប់កម្មវិធីវិនិយោគនេះ តម្រូវឲ្យធ្វើការបរិច្ចាគទៅ មូលនិធិឈ្មោះ Grenada National Transformation Fund ឫតាមរយ:ការទិញអចលនទ្រព្យក្នុងគម្រោងណាមួយដែល​មាន​ ការទទួលស្គាល់ពីរដ្ឋាភិបាល (ទឹកប្រាក់ ចំនួន៣៥០.០០០ដុល្លារអាមេរិក) និងធ្វើការកាន់កាប់ក្នុងរយ:ពេល យ៉ាងហោចណាស់៣ឆ្នាំ។

គម្រោង Hideaway Grenada True Blue គឺជាប្រភេទខុនដូ មានការបំពាក់សង្ហារឹមលក្ខណ:ប្រណីតចំនួន៤៥បន្ទប់ ដោយមានទាំងទីតាំងភោជនីយដ្ឋាន និងរួចរាល់សម្រាប់ការដាក់ជួល។​ គម្រោង Kimpton Kawana Bay គឺជារមណីយដ្ឋានកម្រិតផ្កាយ៥ មានទីតាំងស្ថិតនៅមាត់ឆ្នេរ Grand Anse ដ៏ល្បីល្បាញលំដាប់ពិភពលោក និងជាផ្នែកមួយនែប្រជុំក្រុមហ៊ុនសណ្ឋាគារ InterContinental។

បន្ថែមពីនេះទៅទៀត វិនិយោគិននឹងទទួលបានការប្រើប្រាស់ផ្ទាល់ខ្លួន ដោយមិនគិតថ្លៃរយ:ពេល១ ទៅ២សប្តាហ៍ ក្នុងមួយឆ្នាំ។​ សម្រាប់អ្នកកាន់លិខិតឆ្លងដែន ហ្រ្គីណាដា អាចធ្វើដំណើរដោយគ្មានទិដ្ឋាការ ទៅជាង១៤០ប្រទេស រួមមាន ប្រទេសចិន សហភាពអារ៉ាប់រួម ប្រទេស រុស្សី ចក្រភពអង់គ្លេស និងតំបន់ Schengen នៅអឺរ៉ុប។

*ទី៤៖ ប្រទេស អាន់ទីហ្គ័រ និងបាបូដា (Antigua & Barbuda)

តាមរយ:ភាពល្បីល្បាញលើឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត ព្រមទាំងទីរមណីយដ្ឋាន និងរីសតជាច្រើន គម្រោង Tamarind Hills នៃ ប្រទេស អាន់ទីហ្គ័រ និងបាបូដា មានផ្តល់ជូននូវការប្រមូលផ្តុំ នៃការរបំពាក់សង្ហារឹមដ៏ល្អប្រណីត នៃវីឡាជាប់មាត់ឆ្នេរ ផ្ទះជាប់មាត់សមុទ្រ និងផ្ទះបែបអាផាតមិន លំដាប់ខ្ពស់។​

លោក Bastien Trelcat ដៃគូគ្រប់គ្រងនៅតំបន់អាស៊ីរបស់ក្រុមហ៊ុន Harvey Law Group បានបញ្ចេញមតិថា «វិនិយោគិននៅទូទាំងពិភពលោក ដូចជា នៅប្រទេសចិន វៀតណាម រុស្សី និងមជ្ឈិមបូព៌ា ក៏ដូចជា តំបន់អាហ្វ្រិក បានចាប់ផ្តើមមានការយល់ដឹងពីអត្ថប្រយោជន៍ នៃការកាន់លិខិតឆ្លងដែនមានភាពខ្លាំងក្លា។ ខណ:ដែលជម្រើសវិនិយោគតាមរយ:ការបរិច្ចាគ ដែលមានចំនួនតិចជាងមុន ក៏មានអ្នកមកពីតំបន់ អាស៊ីភាគច្រើន ជ្រើសយកការទិញភាគហ៊ុន នៅសណ្ឋាគារលំដាប់ ឫគម្រោងរមណីយដ្ឋាន ដែលអាចជាជំនួយ ដល់ការវិនិយោគ ក៏ដូចជាមានភាពជឿជាក់បន្ថែមទៀត ទៅលើគម្រោង»។

ក្រុមហ៊ុន HLG គឺជាក្រុមហ៊ុនច្បាប់ពហុជាតិ ដោះស្រាយលើច្បាប់សាជីវកម្ម និងការធ្វើអន្តោប្រវេសន៏តាមរយៈការវិនិយោគ ទទួលបានកេរ្តិ័ឈ្មោះទូទាំងសាកល ធ្លាប់បានតំណាងឲ្យអតិថិជនទ្រព្យធនខ្ពស់ជាច្រើន។ ក្រុមហ៊ុន HLG ធ្លាប់ទទួលបានពានរង្វាន់ Immigration Law Firm of The Year នៅក្នុងកម្មវិធី Macallan ALB Hong Kong Law Awards​ នៅក្នុងឆ្នាំ២០១៤ និង២០១៧។​ ក្នុងនាមជាអ្នកត្រួសត្រាយនៅតំបន់អាស៊ី​ ក្នុងវិស័យឧស្សាហ៏កម្មCBI ក្រុមហ៊ុន​ HLG បានផ្តល់ជូននូវសេវាកម្មអន្តោប្រវេសន៍ជាង​២៧ឆ្នាំមកហើយ។

ក្រុមហ៊ុន​ HLG ទីស្នាក់ការកណ្តាលនៅប្រទេសហុងកុង ជាមួយការិយាល័យជាង១៩ ទូទាំងពិភពលោករួមមាន៖ ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា ប្រទេសកម្ពុជា និងហ្វីលីពីន។ បច្ចុប្បន្ននេះក្រុមហ៊ុន​ HLG ផ្តល់នូវកម្មវិធីស្នាក់នៅ និងកម្មវិធីទទួលបានសញ្ជាតិ​ តាមរយៈការវិនិយោគទៅ២៣ប្រទេស។​

ក្រុមហ៊ុន​ HLG នៅក្នុងប្រទេសកម្ពុជា​ គឺជាក្រុមហ៊ុន​​ដែលមានឯកទេស​ ខាងផ្នែកប្រឹក្សាយោបល់លើច្បាប់អន្តោប្រវេសន៍​ តែមិនផ្តល់ប្រឹក្សាលើច្បាប់កម្ពុជាទេ៕

​ប្រភព៖ ក្រុមហ៊ុន HLG