(ភ្នំពេញ)៖ ទោះបីជាមានអាជីវកម្មនិមិត្តសញ្ញា (Franchise) កាហ្វេមានចំនួនច្រើន នៅក្នុងប្រទេសកម្ពុជា យ៉ាងក្តីប៉ុន្តែអ្នកជំនួញផ្នែកនេះ នៅតែជឿជាក់ថាទីផ្សារ កាហ្វេប្រេន (Brand) ព្រមទាំងម្ហូបអាហារបែបខ្មែរ និងអឺរ៉ុប នៅតែមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។​

លោក លឹម ជឺ ប្រធានក្រុមហ៊ុន​មនោរម្យ និងជាម្ចាស់ភោជនីដ្ឋាន Haute and Coupe Coffee បានថ្លែងអះអាងថា​ អាជីវកម្មកាហ្វេ ព្រមទាំងម្ហូបអាហារបែបខ្មែរ និងបែបអឺរ៉ុប នៅតែមានទីផ្សារ នៅក្នុង​ប្រទេសកម្ពុជា ដោយសារតែកំណើនជីវភាព និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ងាកមកទទួលទានកាហ្វេទំនើប ក៏ចេះតែមានការកើនឡើងពីមួយថ្ងៃទីមួយថ្ងៃផងដែរ។

ការបង្ហាញជំនឿចិត្តយ៉ាងមុតមាំ របស់អ្នកជំនួញអាជីវកម្មកាហ្វេប្រេន​ ខាងលើបានធ្វើឡើងនៅក្នុងឱកាស បើកសម្ពោធជាផ្លូវការភោជនីដ្ឋាន Haute and Coupe Coffee នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានទីតាំងលើផ្លូវត្រសក់ផ្អែម ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក លឹម ជឺ បានលើកឡើងថា ការបើកហាងនេះ ដោយសារតម្រូវការទីផ្សារនៅកម្ពុជា កំពុងពេញនិយមពីសំណាក់ ស្រទាប់មនុស្សគ្រប់វ័យ។ ដូច្នេះ​ដើម្បីប្រកួតប្រជែងគុណភាពចំណីអាហារ ភេសជ្ជៈ ក្នុងពេលបច្ចុប្បន្នហាង Haute and Coupe Coffe បានបន្តប្តេជ្ញាចិត្តពង្រឹងគុណភាពជាលក្ខណៈ Franchise ផងដែរ។

សម្រាប់ Haute and Coupe Coffe គឺជាគំនិតផ្តួចផ្តើមឡើងដោយមានការចូលរួមពីអ្នកជំនាញមកពីបរទេស និងប្រទេសកម្ពុជា។ ជាមួយគ្នានេះម៉ាកយីហោថ្មីនេះ គឺជាមោទនភាពរបស់កម្ពុជា ដែលបានរចនាផ្នែកខាងក្នុងហាងមានភាពទាន់សម័យ និងមានផាសុកភាព ដើម្បីប្រកួតប្រជែងជាមួយ Franchise នានាដែលកំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុងពេលបច្ចុប្បន្ននេះ។ Haute and Coupe Coffe គឺបានធានាស្តង់ដារអន្តរជាតិ ខុសពីការហ្វេធម្មតា។

ជាមួយគ្នានេះសម្រាប់ Haute and Coupe Coffe មានបម្រើម្ហូបអាហារជាច្រើនប្រភេទ ទាំងអាហារបែបខ្មែរ និងបែបអឺរ៉ុប ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាជនកម្ពុជា និងភ្ញៀវបរទេសដែលកំពុងតែអញ្ជើញមកទស្សនានៅប្រទេសកម្ពុជា យ៉ាងច្រើនកុះករពីមួយថ្ងៃទៅមួយថ្ងៃមិនឈប់ឈរផងដែរ។

ទន្ទឹម​នេះសម្រាប់ Haute and Coupe Coffe ​ផ្តោតសំខាន់ទៅលើគុណភាពចំណីអាហារ និងភេសជ្ជជាមួយតម្លៃសមរម្យ សម្រាប់ក្រុមគ្រួសារ និងតម្រូវការសម្រាប់មនុស្សគ្រប់វ័យ មិនតែប៉ុណ្ណោះ Haute and Coupe Coffe បានរៀបចំបញ្ចុះតម្លៃជូនអតិថិជនសម្រាប់ថ្ងៃស្អែក ដែលមកពិសារអាហារ និងការហ្វេនៅទីតាំងថ្មីខាងលើនេះ។ យ៉ាងណាក៏ដោយ Haute and Coupe Coffe មានជំហរថា នឹងពង្រីកសាខាឲ្យបានច្រើនបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ទោះបីជាទីផ្សារកាហ្វេ​កំពុងរីកដុះដាលដូចផ្សិត​៕​