(ភ្នំពេញ)៖ ក្រុមហ៊ុន Mitsu Cambodia បានបង្ហាញភាពជឿជាក់ជាថ្មីម្ដងទៀត លើការលក់រថយន្ដលើទីផ្សារកម្ពុជា ខណៈរថយន្ដរបស់ខ្លួន បានទទួលបានការគាំទ្រ ច្រើនពីអតិថិជន។

ជាក់ស្ដែងនាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន Mitsu Cambodia បានបើកសម្ភោធរថយន្ដសេរីថ្មីខ្លួនទៀតហើយ ដែលមានឈ្មោះថា «Mitsubishi Al New Xpander» ស៊េរីឆ្នាំ២០១៩។

លោក សម្បត្តិ សំប៊ុន តេតាណា អគ្គនាយកក្រុមហ៊ុន Mitsu Cambodia បានបង្ហាញពីភាពជឿជាក់ថា ការចូលមករថយន្ដសេរីថ្មីនេះនឹងទទួលបានការគាំទ្រ ច្រើនពីអតិថិជនកម្ពុជា។

លោកបន្ដថា រថយន្តសេរីថ្មី «Mitsubishi All New Xpander» ជាប្រភេទរថយន្ត Small MPV ដែលរចនារូបរាងថ្មីបែប Dynamic Shield ដែលធ្វើឲ្យផ្នែកខាងមុខមើលទៅមានភាពស្រស់ស្អាត, ស៊ីវីល័យ និងអមជាមួយក្រុមម៉េពីរសងខាង ព្រមទាំងប៉ាណាខាងមុខផងដែរ។

លោកឲ្យដឹងថា ចំណែកខាងក្នុងនៃរថយន្តត្រូវបានរចនាឡើងបែបធំទូលាយ ដែលមានដល់៧កៅអីពោរពេញដោយផាសុកភាព និងមានលក្ខណៈបែបរថយន្តទំនើប អមជាមួយម៉ាស៊ីនត្រជាក់ពីរជួរដែលមាននៅខាងមុខ និងខាងក្រោយ។ អ្វីដែលកាន់តែពិសេសរថយន្ដនេះជួយសន្សំសំចៃប្រេង កាត់បន្ថយការបំពុលបរិស្ថាន និងសំលេងស្ងាត់ល្អ។

លោកបានបង្ហាញពីភាពជឿជាក់ថា ថយន្តសេរីថ្មី «Mitsubishi All New Xpander» នឹងវាយលយកទីផ្សារកម្ពុជា ហើយបន្ដទទួលបានការគាំទ្រពីសំណាក់អតិថិជនបន្ថែមទៀត៕