(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកម្មវិធីបណ្តុះបណ្តាលស្តីពី ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ និងការចុះឈ្មោះបោះឆ្នោត និងការចុះបញ្ជី គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។

កម្មវិធីបណ្តុះបណ្តាល នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។ កម្មវិធីនេះ រៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅសាលសន្និសីទ គ.ជ.ប៕