(ភ្នំពេញ)៖ លោក រិន សុគន្ធ អាយុ២៩ឆ្នាំ និងអ្នកស្រី រិន សុភ័ក្រ្តា អាយុ២៣ឆ្នាំ មានទីលំនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ទំហំ៣០០ម៉ែត្រការ៉េ ហើយបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់ជើងឯករួចរាល់ហើយ។

លោក រិន សុគន្ធ បានឲ្យដឹងថា ព្រំប្រទល់ដីរបស់លោកខាងជើងទល់នឹង ផ្លូវខាងត្បូងទល់នឹងឈ្មោះ លាស់ សុខលឹម ខាងកើតទល់នឹងឈ្មោះ លាស់ សុខលឹម និងខាងលិចទល់នឹងឈ្មោះ លាស់ សុខលឹម ។

លោកបានបញ្ជាក់ថា បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនេះ គឺនៅពេលរុះរើផ្ទះ។ ការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនេះ លោកក៏បានដាក់ពាក្យបណ្តឹងជូន លោកចៅសង្កាត់ជើងឯក រួចហើយ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦៕