(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានជួបពិភាក្សាការងារ ជាមួយមន្រ្តីផ្នែកសម្របសម្រួលរបស់ UNICRI ប្រចាំតំបន់អាស៉ីអាគ្នេយ៍ និងអ្នកជំនាញការប្រចាំតំបន់ របស់មជ្ឈមណ្ឌលជាន់ខ្ពស់ គីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរនៃសហគមន៍អឺរ៉ុប។

ជំនួបនេះ បានធ្វើឡើង នៅសាលប្រជុំ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម៕