(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ធ្វើជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាង គណៈកម្មាធិការជាតិអេស្កាប់ និង សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលចុះហត្ថលេខាដោយបណ្ឌិត គាំ រីបូន អគ្គលេខាធិការ គណៈកម្មាធិការជាតិអេស្កាប់ និងបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីទទួលអត្ថប្រយោជន៍ទៅវិញទៅមក ពីកម្មវិធីសហប្រតិបត្តិការលើការលើកកំពស់សកម្មភាពសិក្សា និងស្រាវជ្រាវលើបញ្ហាសេដ្ឋកិច្ចនិងសង្គមកិច្ច។

នាឱកាសនោះដែរទេសរដ្ឋមន្ត្រី លី ធុជ ក៏ជួបសំណេះសំណាលជាមួយនិស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៣០០នាក់ ដែលផ្តោតជាសំខាន់លើរួមមាន៖

*ទី១៖ សារៈសំខាន់នៃសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍប្រទេស
*ទី២៖ ការព្រួយបារណ៍របស់និស្សិតចំពោះបញ្ហាសង្គម (រួមមានដូចជា បរិស្ថាន ចរាចរ ទីផ្សារកាងារ និងទីផ្សារផលិតផលកសិសកម្ម)
*ទី៣៖ អនុសាសន៍អំពីការភិវឌ្ឍខ្លួនឯងដល់និស្សិត រួមមានការស្គាល់ខ្លួនឯងឲ្យបានច្បាស់ ការធ្វើជាអ្នកបំរើសេវាកម្មឲ្យបានល្អប្រសើរបំផុត និងការធ្វើកិច្ចការដែលត្រឹមត្រូវជានិច្ច ដោយបានលើកពីគំរូវីរៈភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលក្នុងមួយជីវិតរបស់សម្តេច បានលះបង់គ្រប់បែបយ៉ាងដើម្បីបម្រើប្រជាជន និងប្រទេសជាតិ៕