(ភ្នំពេញ)៖ ភោជនីយដ្ឋាន Red Wine House បានសហការគ្នាជាមួយក្រុមហ៊ុនស្រា Winest រៀបចំអាហារពេលល្ងាចដ៏រ៉ូមែនតិច និងញ៉ាំស្រាទំពាំងបាយជូរ ជាមួយមុខម្ហូបយ៉ាងឆ្ងាញ់ពិសារ ក្រោមពន្លឺភ្លើងអំពូល ពណ៌លឿងយ៉ាងស្រទន់។

គោលបំណង នៃការរៀបចំអាហារពេលល្ងាចនេះ គឺចង់ផ្តោតទៅលើការញ៉ាំស្រាទំពាំងបាយជូរ ឲ្យត្រូវនឹងមុខម្ហូបមានដូចជា ប្រភេទសាច់គោ (Steak), សាច់គោបន្ទះស្រស់ និងគ្រឿងសមុទ្រ ហើយអ្វីដែលកាន់តែឣស្ចារ្យ ជាងនេះទៀត គឺប្រភេទស្រាទំពាំងបាយជូរពណ៌ស ដែលអាចញ៉ាំជាមួយនឹងនំ ក៏ដូចជាបង្អែមបានផងដែរ។

ដោយក្នុងនោះផ្ទាល់ ក្រុមហ៊ុនស្រា Winest បានជ្រើសរើសយកស្រា៤ ប្រភេទមកទទួលភ្ញៀវនារាត្រីនោះ ដែលមានស្រា២ ប្រភេទមកពីប្រទេសបារាំង។ ស្រាមួយប្រភេទមកពីខេត្ដ Bordeaux នៃតំបន់ Saint – Emilion ដែលបងខ្មែរភាគច្រើនបានស្គាល់ និងមួយទៀត មកពីតំបន់ភាគខាងត្បូងនៃប្រទេសបារាំង។

ក្រុមហ៊ុនស្រា Winest បានជ្រើសរើសស្រាទំពាំងបាយទាំងពីរប្រភេទនេះ ញ៉ាំជាមួយនឹងសាច់គោ ដោយគ្រាន់តែមួយញ៉ាំ ជាមួយសាច់គោស្ទែក (Steak) និងមួយទៀតញ៉ាំជាមួយនឹងសាច់គោបន្ទះស្រស់។

ក្រុមហ៊ុនស្រា Winest បានជ្រើសរើសយកស្រាទំពាំងបាយជូរស មកពីប្រទេស CHILI ដែលមានឈ្មោះថា Sauvignon Blanc ដែលមានរស់ជាតិជូរ និង អាចញ៉ាំជាមួយនឹងមុខម្ហូបត្រីធូណា តាតា ជាពិសេស គឺបានជ្រើសរើស យកស្រាមួយប្រភេទទៀត សំរាប់ញ៉ាំជាមួយនឹង នំខេក ក៏ដូចជា បង្អែម វាពិតជាប្លែកមែនទែន ដែលមានប្រភេទស្រាទំពាងបាយ ដែលអាចញ៉ាំជាមួយនឹងនំខេក និងបង្អែមបានដូច្នេះ។

១៖ Chateau Saint - Pey៖ មានប្រភពដើមមកពីខេត្ដ Bordeaux នៃតំបន់ Saint - Emilion ក្នុងប្រទេសបារាំង ដែលផ្សំចេញពីទំពាំងបាយជូរ Merlot, Cabernet Franc, Cabernet Sauvignon, មានរសជាតិស្រទន់ ដែលភាសាស្រាហៅថា Medium Body ហើយស្រាប្រភេទនេះសាកសមចំពោះសុភាពបុរស សុភាពនារីដែលនិយមនូវរសជាតិរបស់វា ស្រាប្រភេទនេះអាចញាំជាមួយ សាច់គោ បន្ទះស្ដើង (Beff Capaccio)។

២៖ Tabali Sauvignon Blanc៖ មានប្រភពដើមមកពីតំបន់ Limari នៃប្រទេស CHILI ដែលផលិតចេញពីទំពាំងបាយជួរ Sauvignon Blanc តែមួយមុខប៉ុណ្ណោះ ចំការនៅទីនោះសំបូរទៅដោយថ្មកំបោរ ហើយពេលផលិតមកមានជាតិ Mineral (រ៉ែ) ស្រាប្រភេទនេះអាចញាំជាមួយ ពពួកសាច់ស គ្រឿងសមុទ្រ (សាឡាត់ធូណា)។

៣៖ Cellier Des Demoisel - Merlot៖ មានប្រភពដើមមកពីតំបន់ភាគខាងត្បូង នៃប្រទេសបារាំង ដែលផលិតចេញពីទំពាំងបាយជូរ Merlot តែមួយមុខគត់ ហើយមានរសជាតិចត់ ដែលភាសាស្រាគេហៅថា Full body ហើយនិងសាកសមសម្រាប់លោកអ្នកដែលនិយមនូវរសជាតិនេះ អាចញាំជាមួយ Steak សាច់គោ និង សាច់ចៀម ជាដើម។

៤៖ Tabali Late Harvest៖ មានប្រភពដើមមកពីតំបន់ Limari នៃប្រទេស CHILI ដែលផលិតចេញពីទំពាំងបាយជូរ ដែលប្រមូលផលចុងក្រោយគេបង្អស់ មានរសជាតិផ្អែម១០០ភាគរយ% ហើយនឹងល្វីងចុងមាត់បន្ដិច នៅពេលដែលលោកអ្នកពិសារចូលទៅក្នុងពោះ ស្រាប្រភេទនេះ អាចញាំក្នុងស៊ីតណ្ហភាពត្រជាក់ពី៦ ទៅ៨ដឺក្រេ ជាមួយនឹងនំ និង បង្អែមបាន៕