(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦, តាមរយៈ Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទដៃ

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់កម្មការិនីដែលមានក្តីក្តាំ កុំភ្លេចរកក្រុមមេធាវីការពារក្តីរបស់សម្តេច ការពារក្តីដោយឥតគិតថ្លៃ (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះស្ថិរភាពតម្លៃប្រាក់រៀល និងណែនាំឲ្យធនាគារជាតិ យកចិត្តទុកដាក់ទៅលើបម្រែបម្រួលនៃអត្រាប្តូរប្រាក់ (ចុចអាន)

៣៖ សម្តេចតេជោ ហ៊ុន សែន បញ្ឈឺអ្នកនយោបាយ ដែលកំពុងដេករង់ចាំសម្តេចស្លាប់ថា «ឱ្យចាំជាតិក្រោយ» (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅកម្មករ-កម្មការិនីថា ដរាបណានៅទទួលបានប្រាក់ឈ្នួល និងមានការងារធ្វើកុំឲ្យខ្វល់ពីនរណានិយាយអ្វីទាំងអស់ (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន ​បន្ដអំពាវនាវដល់ឪពុកម្តាយ និងសាធារណជនកុំរើសអើង ចំពោះមនុស្សភេទទី៣ (ចុចអាន)

៦៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ថា សម្ដេចគ្មានសញ្ជាតិបរទេស និងផ្ទះនៅបរទេសទេ ជម្រើស​សម្ដេចតែមួយគត់ គឺនៅជាមួយ​ពលរដ្ឋកម្ពុជា (ចុចអាន)

៧៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាស្វាគមន៍អ្នកវិនិយោគមកពីគ្រប់ប្រទេសទាំងអស់ មករកស៊ីក្រោមដំបូលសន្តិភាព និងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស (ចុចអាន)

៨៖ ថ្ងៃទី០៣ ខែមិនា កាន់តែជិតមកដល់ ! សល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ករណីភ្នាល់កំរិតថ្នាក់ជាតិរវាងសម្តេចតេជោ ហ៊ុន សែន និង សម រង្ស៊ី នឹងមកដល់, សម រង្ស៊ី គួរត្រៀមរៀបចំខ្លួនធ្វើដំណើរមកកម្ពុជា ដើម្បីចូលដេកគុក (ចុចអាន)

៩៖ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តខិតខំការងារអាទិភាព៦ចំណុច ដើម្បីកែច្នៃទីក្រុងស្អាតកម្ពុជា ទាក់ទាញភ្ញៀវទេសចរ (ចុចអាន)

១០៖ លោក សម រង្ស៉ី ជិះស្គីកម្សាន្តលើទឹកកកនៅបារាំង ក្រោយបោកប្រាស់អ្នកគាំទ្របានសម្រេច អំពីការវិលត្រឡប់មកកម្ពុជា (ចុចអាន)

១១៖ ឧកញ៉ា នួន រិទ្ធី ប្រាប់ពីវិធីក្នុងការមើលដីឡូតិ៍ មុននឹងសម្រេចចិត្តទិញ កុំឲ្យទិញប៉ះដីខ្យល់ ឬទិញហើយកប់ចោល (ចុចអាន)

១២៖ អន្ដរជាតិស្ញប់ស្ញែងចំពោះការសម្ដែងរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍វប្បធម៌ចម្រុះជាតិសាសន៍ «ឈីងហ្គេ» ​ឆ្នាំ២០១៩ នៅ​សិង្ហបុរី (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ យោធាវេណេស៊ុយអេឡាប្រកាសស្មោះស្ម័គ្រប្ដូរផ្ដាច់ចំពោះលោក ម៉ាឌូរ៉ូ ក្រោយរងការព្រមានពីលោក ដូណាល់ ត្រាំ (ចុចអាន)

២៖ ប្រេស៊ីលត្រៀមដឹកជំនួយ​មនុស្សធម៌ ទៅកាន់ព្រំដែន​ជាប់​វេណេស៊ុយអេឡា​នៅ​ចុងសប្តាហ៍នេះ តបតាម​សំណើពីមេបក្សប្រឆាំង (ចុចអាន)

៣៖ អតីតមន្ត្រីជាន់ខ្ពស់ជប៉ុន៖ ប្រទេសចិន​នឹងវាយ​យកកោះតៃវ៉ាន់​នៅឆ្នាំ២០២៥ ហើយ​និងកោះអូគីណាវ៉ា ​នៅឆ្នាំ២០៤៥ (ចុចអាន)

៤៖ លោក បារ៉ាក់ អូបាម៉ា បង្ហើប​យុទ្ធសាស្ត្រ​ដែលអាច​ផ្តួល ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត​ប្រធានាធិបតីអាមេរិក​ឆ្នាំ២០២០ (ចុចអាន)

៥៖ លោក Bernie Sanders វ័យ៧៧ឆ្នាំ ប្រកាសប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាមួយលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០ (ចុចអាន)

៦៖ លេខាជាន់ខ្ពស់របស់នាយករដ្ឋមន្រ្តីកាណាដា ប្រកាសលាលែងពីតំណែង ក្រោយមានរឿងចម្រូងចម្រាសពាក់ព័ន្ធក្រុមហ៊ុន​​ធំ​មួយ (ចុចអាន)

៧៖ លោក ដូណាល់ ត្រាំ បញ្ជាឲ្យ​ក្រសួងការពារជាតិអាមេរិក ព្រាង​រៀបចំ​ច្បាប់ដើម្បីបង្កើតកងទ័ពអវកាស (ចុចអាន)

៨៖ នៅឆ្នាំ២០២១ ប្រទេសចិន​នឹងចាប់ផ្តើម​សាងសង់​ស្ថានីយ ស្រូបថាមពល​ព្រះអាទិត្យ​នៅ​ទីអវកាស (ចុចអាន)

៩៖ ស្តេចអារ៉ាប៊ីសាអូឌីត​ជួបពិភាក្សា​ជាមួយ​លោក វ្ល៉ាឌីមៀ ពូទីន ស្តីអំពី​សន្តិសុខ​ប្រេង​សកល (ចុចអាន)

១០៖ ក្រុមហ៊ុន Qualcomm ស្នើឲ្យនិយ័តករអាមេរិក​ ហាមឃាត់​ការលក់ iPhone ស៊េរីមួយ​ចំនួន (ចុចអាន)