(ភ្នំពេញ)៖ ភាពងាយស្រួល សម្រាប់លោកអ្នក ដែលតែងតែនិយមគំាទ្រ ផលិតផល J.estina បានដល់ហើយ ដោយលោកអ្នកអាចរកទិញបាននៅផ្សារទំនើប Aeon1 បានហើយ បន្ទាប់ពីក្រុមហ៊ុន ទើបតែបើកសម្ពោធសាខាទី៦ជាផ្លូវការ កាលពីខែមករា ឆ្នាំ២០១៩កន្លងទៅនេះ ដែលមានទីតាំងនៅជាន់ទី១ ។

អ្នកគ្រប់គ្រងម៉ាកយីហោគ្រឿងសំអាង ដែលផលិតនៅប្រទេសកូរ៉េនេះ បានឲ្យដឹងថា មូលហេតុដែលម៉ាក J.estina ទើបតែនាំចូលមកប្រទេសកម្ពុជា ត្រឹមរយៈពេលមិនដល់១ឆ្នាំផង តែក្រុមហ៊ុនបានបើកសាខាដល់ទៅ៦សាខាទៅហើយ ដោយសារតែ៖

១៖ ដោយមានការគាំទ្រ ពីអតិថិជនមកលើម៉ាកនេះ កើនឡើងជាលំដាប់
២៖ ដើម្បីជាភាពងាយស្រួលក្នុងការរកទិញផលិតផល J.estina
៣៖ ជាគោលដៅដើម្បីឲ្យម៉ាក J.estina ក្លាយជាម៉ាកដែលល្បីនៅក្នុងតំបន់
៤៖ ជួយបង្កើនការងារដល់ពលរដ្ឋយើងក្នុងចំណែកមួយដែរ

សូមបញ្ជាក់ថា ម៉ាកយីហោនេះ មិនមែនមានត្រឹមតែគ្រឿងសំអាងទេ គឺមានផលិតផលជាច្រើនទៀតដូចជា៖ គ្រឿងអលង្ការ៖ J.ESTINA ជាយីហោគ្រឿងអលង្ការដ៏ល្បី និងលេខ១នៅប្រទេសកូរ៉េ ដែលរចនាម៉ូតទាន់សម័យ និងផលិតដោយមានគុណភាពខ្ពស់។ ជាម៉ូតដាំត្បូង Dancing Stone (ត្បូងមានចលនា) ដែលមានតែ J.ESTINA មួយគត់ និងត្រូវបានរក្សាសិទ្ធិជាអន្តរជាតិដោយក្រុមហ៊ុន J.ESTINA ។

*Miss Universe Cambodia បានចូលរួមជាមួយ J.ESTINA៖ J.ESTINA បានជ្រើសរើសយកកញ្ញា RERN NAT សម្រាប់បង្ហាញផលិតផលកាបូប J.ESTINA សម្រាប់ឆ្នាំថ្មី២០១៩ នេះផងដែរ ។

*នាឡិកា J.ESTINA ដោយកញ្ញា Daa Dao៖ សម្រាប់នាឡិកា ដែលអមទៅដោយត្បូងដ៏ភ្លឺ និងមានច្រើនម៉ូតសម្រាប់ជ្រើសរើស ដែលបង្ហាញដោយកញ្ញា Daa Dao
វ៉ែនតា J.ESTINA (កញ្ញា Rern Nat)៖ កញ្ញា Rern Nat គឺជាម្ចាស់ពានរង្វាន់កញ្ញាឯកឆ្នាំ២០១៧ និងជាបេក្ខភាព Miss Universe Cambodia 2018 ចូលរួមប្រកួតប្រជែងតំណាងឲ្យប្រទេសកម្ពុជា ក្នុងកម្មវិធី Miss Universe អន្តរជាតិនៅនៅទីក្រុងបាងកក ប្រទេសថៃ។

*ស្បែកជើង J.ESTINA ម៉ូត២០១៩៖ ជាក្រុមហ៊ុនគ្រឿងអលង្គារលេខ១ នៅប្រទេសកូរ៉េ ជាមួយនឹងហាងផ្ទាល់ខ្លួនចំនួន១១៤ហាង។ ចំណែកនៅកម្ពុជាវិញ លោកអ្នកអាចរកទិញបាន នៅគ្រប់សាខា ROMANSON និងហាង J.ESTINA ផ្ទាល់ ឬតាមFacebook Page៖ J.estina Cambodia ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 087 872 666 / 092 872 666 ៕