(ភ្នំពេញ)៖ បន្ទាប់ពីក្រុមប្រឹក្សាវាយតម្លៃក្នុងស្រុកបានជ្រើសរើសអ្នកឈ្នះក្នុងកម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ2018-2019 របស់ក្រុមហ៊ុនតូតាល់កាំបូត អ្នកឈ្នះ ត្រូវបានប្រកាសនៅក្នុងពិធីប្រគល់រង្វាន់ ផ្លូវការដែលប្រព្រឹត្តទៅនៅថ្ងៃទីដើមខែមីនា ឆ្នាំ២០១៩នេះ នៅភោជនីយដ្ឋាន Topaz។

ជយលាភីចំនួនបីរូប ដែលជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ2018-2019 របស់ក្រុមហ៊ុនតូតាល់នៅក្នុងប្រទេសកម្ពុជា​គឺ៖

*ជយលាភីលេខ1៖ ស៊្រុន សុវណ្ណ Tesdopi តេស្ត ១២
*ជយលាភីលេខ2៖ តេង ស៊ាវប៉ោ Homex KH
*ជយលាភីលេខ 3៖ ជា ស្រីស្រស់​ KON CHHLAT Baby Porridge ​បបរកូនឆ្លាត

សហគ្រិនវ័យក្មេងទាំងបីរូបនេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានចំនួនទឹកប្រាក់រហូតដល់ 15,000 ដុល្លារ សម្រាប់ជយលាភីលេខមួយ ដើម្បីអភិវឌ្ឍគម្រោងជំនួញរបស់ពួកគេ។

ពួកគេក៏នឹងទទួលបាននូវការគាំទ្រផ្សេងៗដូចជាការបង្ហាត់បង្រៀន ពីក្រុមហ៊ុនតូតាល់ និងដៃគូរសហការ ព្រមទាំងយុទ្ធនាការទំនាក់ទំនង ដើម្បីធ្វើការផ្សព្វផ្សាយគម្រោង ជំនួញរបស់ពួកគេថែមទៀតផង។

ជយលាភីពានរង្វាន់សហគ្រិនស្រ្តីឆ្នើម សម្រាប់កម្មវិធីប្រកួតប្រចាំឆ្នាំ2018-2019ដើម្បី​គាំទ្រ​ដល់ស្រ្តី​ ក្នុងការធ្វើជំនួញ គឺបានទៅលើ៖ កញ្ញា ស៊្រុន សុវណ្ណ​ Tesdopi តេស្ត ១២ ។

កម្មវិធី Startupper ប្រចាំឆ្នាំ2018-2019 របស់ Total Challenge ត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នា នៅក្នុងប្រទេសចំនួន 55 ដែលប្រទេសចំនួន 37 ក្នុងចំណោមនោះគឺស្ថិតនៅក្នុងទ្វីបអាហ្រ្វិក 11 ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចកនិងមជ្ឈិមបូព៌ា និង 4 ប្រទេសនៅទ្វីបអាមេរិក និង 3 ប្រទេសនៅទ្វីបអឺរ៉ុប ដែលប្រារព្ធឡើង ដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនតូតាល់ ចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ​នៅតាមបណ្ដាប្រទេសម្ចាស់ផ្ទះ ដែលយើងធ្វើអាជីវកម្មនៅទូទាំងពិភពលោក។

តាមរយៈការជួយសហគ្រិនវ័យក្មេង ដែលមានគំនិតច្នៃប្រឌិតខ្ពស់ឱ្យសម្រេចគម្រោងរបស់ខ្លួន ដោយភាពជោគជ័យ មានន័យថាកម្មវិធី Total Challenge ជួយពង្រឹងធនធានមនុស្ស ដែលជាសរសៃឈាម នៅក្នុងសង្គមរបស់ប្រទេសម្ចាស់ផ្ទះ ដែលយើងធ្វើអាជីវកម្ម។

កម្មវិធី Startupper ប្រចាំឆ្នាំលើកទីពីរ របស់ Total Challenge ទទួលបានការចុះឈ្មោះចូលរួមចំនួន 50,000នាក់ ដែលមាន 15,000​ ត្រូវបានបំពេញចប់សព្វគ្រប់។ សរុបជារួម អ្នកឈ្នះសម្រាប់វគ្គចុងក្រោយ ចំនួន 825 នាក់ បានធ្វើបទបង្ហាញអំពីគម្រោងរបស់ពួកគេទៅកាន់ក្រុមប្រឹក្សាវាយតម្លៃក្នុងស្រុក ដែលមានរង្វាន់ចំនួន165រង្វាន់។

ព័ត៌មានលម្អិតសូមចូលទៅកាន់៖ វែបសាយត៍៖ www.total.com.kh  និងទំព័រ Facebook៖ www.facebook.com/totalcambodge  ៕