(ភ្នំពេញ)៖ ការ៉េម វ៉ល របស់ក្រុមហ៊ុន យូនីលីវើ កម្ពុជា បានរៀបចំពិព័រណ៌អាហារកូនស្លាបព្រា ដើម្បីចែករំលែកភាពសប្បាយរីករាយ ទៅកាន់អតិថិជន ដែលបានប្រព្រឹត្តទៅនៅផ្សារទំនើប Exchange Square រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៦-២៧ ខែសីហា ឆ្នាំ២០១៧ ចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៨ល្ងាច ដែលមានអ្នកចូលរួមប្រមាណ៧ពាន់នាក់។

ពិព័រណ៍ខាងលើនេះ រៀបចំឡើងដោយ The Idea បានចូលរួមសហការជាមួយ Exchange Square និង Volunteer Nations ព្រមទាំង ដាក់ឲ្យចូលរួមដោយសេរី ដែលមានការចូលរួមពីស្ដង់លក់ ចំនីអាហារ ផលិតផលប្រើប្រាស់ និងមានសកម្មភាពការប្រគំតន្ត្រី ល្បែងកម្សាន្ត វគ្គរៀនខ្លីៗអំពីអាហារ ដែលមានការចូលរួមរហូតដល់ ៧ពាន់នាក់។

ក្នុងអំឡុងពេលពីរថ្ងៃនេះ អ្នកចូលរួមទាំងអស់មានឱកាស ក្នុងការចូលរួមជាមួយសកម្មភាព និងល្បែងផ្សេងៗ ដែលរៀបចំដោយការ៉េមវ៉ល ដូចជាល្បែងប្រកួតប្រណាំងគ្នា ញ៉ាំការ៉េមវ៉ល ខនេតតូ ការចែករំលែកការ៉េម ដោយឥតគិតថ្លៃ ទៅកាន់អតិថិជន ដើម្បីភ្លក់នូវរសជាតិ ដ៏ឈ្ងុយឆ្ងាញ់របស់ប្រភេទការ៉េមនីមួយៗ។

ដើម្បីជំរុញទឹកចិត្ត អ្នកដែលចូលចិត្តពិសារការ៉េមវ៉ល សម្រាប់អតិថិជន ដែលចំណាយទឹកប្រាក់ចាប់ពី ១.៥ ដុល្លារឡើងទៅនឹងមានឱកាសក្នុងការចូលរួមលេងល្បែងគប់ប៉េងប៉ោងដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ផ្សេងផងដែរ៕