(កូឡាឡាំពួរ)៖ វិរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ១គ្រឿងទៀតហើយ ក្រោយបំបាក់គូប្រជែងកីឡាការិនីហ្វីលីពីន ដោយលទ្ធផល ១៣ ទល់នឹង ៦ ដែលទើបបញ្ចប់មុននេះនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡា SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។

អតីតម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៧ បានផ្តួលម្ចាស់ផ្ទះម៉ាឡេស៊ីដោយលទ្ធផល ១៤ ទល់នឹង ៣ មុនមកផ្តួលហ្វីលីពីន ដោយពិន្ទុ ១៣ ទល់នឹង ៦ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ធ្ងន់ក្រោម ៧៣គីឡូក្រាម។

សូមបញ្ជាក់ផងដែរ នេះជាមេដាយមាស លើកទី៣ និងចុងក្រោយគេផងដែរ និងជួយឲ្យកម្ពុជាឡើងទៅឈរនៅចំណាត់ ថ្នាក់លេខ៨ ឈរលើឡាវវិញ ដែលដណ្តើមបានមេដាយដោយប្រភេទកីឡាប៉េតង់ ប្រដាល់គុនខ្មែរ និងកីឡាតេក្វាន់ដូ៕