(ភ្នំពេញ)៖ នៅព្រលឹមព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ Facebook របស់អង្គភាពព័ត៌មាន Fresh News និង Fresh News TV ត្រូវបានក្រុមជនទុច្ចរិត Hack ចូលនិងបង្ហោះ ព័ត៌មានមានចេតនាបំផ្លាញសន្តិសុខជាតិរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរបំផុត។ គិតត្រឹមម៉ោង១១ថ្ងៃដដែល Facebook Page ទាំងពីររបស់ Fresh News ត្រូវបានយកមកគ្រប់គ្រងបាន ជាធម្មតាវិញហើយ។
អង្គភាពព័ត៌មាន Fresh News សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កាជាទីបំផុត ចំពោះជនទុច្ចរិតខាងលើ ហើយសូមអំពាវនាវដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចជួយមាន វិធានការណ៏ធ្វើការស្រាវជ្រាវវែករកមុខឧក្រិដ្ឋជនខាងលើ នាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន។ (ខាងក្រោមជាសេចក្តីជូនដំណឹងរបស់ Fresh News)