(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១០៩ នាយឧត្ដមសេនីយ៍ ប៊ុន សេង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអា ជាមេបញ្ជាការតំបន់ប្រតិបត្តិសឹករងបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ ភ្លន់ តារា ដែលត្រូវបានតែងតាំងជាមេបញ្ជាការរងយោធភូមិភាគទី៥។
នៅក្នុងពិធីនេះ ក៏មានការចូលរួមពីឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក, ឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៥ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ, លោក ខេង ស៊ុម សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត នាយទាហាន នាយទាហានរង និងស្ថាប័ននានាជុំវិញខេត្តផងដែរ។
លោក សួន បវរ បានថ្លែងថា ឆ្នាំ២០១៩ ជាឆ្នាំដែលត្រូវអនុវត្តគោលនយោបាយចតុកោណដំណាក់កាលទី៣ និងត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសការបង្កាបង្ក្រាបបទល្មើសតាមព្រំដែន និងអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបន្ថែមការប្តេជ្ញាចិត្តចំនួន៨ទៀតរួមមាន៖ ទី១៖ ប្តេជ្ញាអនុវត្តយ៉ាងហ្មឺងម៉ាត់ច្បាប់រដ្ឋធ្មនុញ នៃព្រះរាជាណាចក្រកម្ពុជា, ទី២៖ ប្តេជ្ញាគាំទ្រ និងអនុវត្តយ៉ាងហ្មឺងម៉ាត់នៅគោលនយោបាយរដ្ឋាភិបាល, ទី៣៖ ស្មោះត្រង់រៀងរហូតជាមួយរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ហ៊ានពលីជីវិតដើម្បីជាតិ សាសនា ព្រះមហាក្សត្រ, ទី៤៖ ប្តេជ្ញា អនុវត្តផែនការ បទបញ្ជា សេចក្តីសម្រេច សេចក្តីណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគ៥, ទី៦៖ ប្តេជ្ញាការពារដាច់ខាតនូវរាល់ការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់, ទី៧៖ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិ ទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីរក្សាអោយបាននូវព្រំដែន មិត្តភា សន្តិភាពសហប្រតិប្តិការនិងការអភិវឌ្ឍន៍ និងទី៨៖ ប្តេជ្ញារិតចំណងសមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អប្រសើ។
ក្រៅពីបំពាក់ឋានន្តរស័ក្តិ និងផ្ទេរប្រគល់មុខងារជូនឧត្តមសេនីត្រី ជឹម ប៊ុនអាន ក៏បានបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯកដល់មេបញ្ជាការរងសឹករងបន្ទាយមានជ័យ និងមេបញ្ជាការរងកងពលតូចលេខ៥៣ផងដែរ៕