(ភ្នំពេញ)៖ ដើម្បីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសដល់អតិថិជនទាំងអស់ ។

តើលោកអ្នកកំពុងរកមើលជាវគ្រឿងអេឡិចត្រូនិក ដើម្បីទទួលបានការរស់នៅប្រកបដោយផាសុកភាពមែនទេ! ឥឡូវនេះកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យពី សាមសុង បានមកដល់ហើយ ។

រាល់ការជាវផលិតផលអេឡិចត្រូនិករបស់ក្រុហ៊ុន សាមសុងដូចជា ទូរទស្សន៍ ទូទឹកកក ឬម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូឌែលណាមួយក៏បានក្នុងចំណោមម៉ូឌែលដែលក្រុមហ៊ុនធ្វើការផ្តល់ជូន នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសចាប់ពី $15 រហូតដល់ $300 ភ្លាមៗ! ជាពិសេសបើអតិថិជនទាំងអស់ជាវផលិតផលទូរទស្សន៍នឹងមានការថែមជូនជើងចាប់ភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃទៀតផង។

ពិតជាអស្ចារ្យ! សូមរួសរាន់ឡើងឱកាសបញ្ចុះតម្លៃដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី១៥ មីនា ដល់១៥មេសា ឆ្នាំ ២០១៩ ប៉ុណ្ណោះ! ឆ្នាំថ្មីសិរីសួស្តី នាំលាភ នាំមហាសំណាង។

សូមបញ្ជាក់ថា គ្រប់ផលិតផលទាំងអស់ ដែលផ្តល់ជូននៅក្នុងកម្មវិធីពិសេសនេះ គឺសុទ្ធតែជាផលិតផលស៊េរីថ្មី និងទំនើបបំផុតដែលកំពុងតែមានការពេញនិយមប្រើប្រាស់យ៉ាងច្រើននៅលើទីផ្សារ។

សូមរកជាវផលិតផល ដែលមានតែមបញ្ជាក់ពីផលិតផលផ្លូវការរបស់ក្រុមហ៊ុន សាមសុង!

សូមអញ្ជើញរួសរាន់មកទទួលយកសិរីសួស្តីលាភសំណាងឆ្នាំថ្មីនេះទាំងអស់គ្នា នៅគ្រប់ហាងលក់ផលិតផលសាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ៖ 1800 203 232៕