(ព្រះវិហារ)៖ ថវិកា និងសម្ភារជិត២០០លានរៀល ត្រូវបានប្រតិភូរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យកទៅប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៨ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអង្គភាពចងសម្ពន្ធ័មេត្រីភាពជាមួយគ្នា។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចបានអនុញ្ញាតឲ្យមានចំណងសម្ពន្ធ័មេត្រីភាពជាមួយអង្គភាពកងទ័ព និងស្ថាប័នស៊ីវិល។ ដោយឡែក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យចងសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៨ ដែលជាអតីតកងពលតូចថ្មើរជើងលេខ៤៣។

អគ្គនាយបានថា ចាប់តាំងពីការចងសម្ព័ន្ធមេត្រីភាព ចាប់តាំងពីឆ្នាំ២០០៥មក ក្រោមការចង្អុលបង្ហាញពីក្រសួង អាណាព្យាបាលទាំងពីរ ក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលដឹកនាំដោយ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរ័ត្ន។

ជាមួយគ្នានេះដែរ លោកក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ នៃក្រសួងអាណាព្យាបាលទាំង២ មកជម្រាបសួរបងប្អូនកងទ័ពដែលឈរជើងនៅទីនេះ ក៏ដូចជា ពីក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលនៅក្នុងនោះក៏មានតំណាងពីក្រុមភាគហ៊ុន និងឯកជនក៏បានផ្តាំផ្ញើមកសួរសុខទក្ខបងប្អូននៅទីនេះ គ្រប់គ្នាផងដែរ។

ជាមួយគ្នានេះ លោក ស៊ឹម ស៊ីថា បានសំដែងនូវការកោតសរសើរខ្ពស់ ចំពោះវីរៈភាពរបស់នាយទាហាន នាយទាហានរង និងពលទាហាន វីរៈយុទ្ធជន វីរៈយុទ្ឌនារីទាំងអស់ ក្នុងកងពលតូចអន្តរាគមន៍លេខ៨ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុការពារជាតិ ការពារបូរណភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាល តាមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យរក្សានូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិបានរហូតដល់បច្ខុប្បន្ននេះ។

លោកបន្តថា ជាកិច្ចតបស្នងក្នុងនាមយើងខ្ញុំទាំងអស់គ្នានៅសមូរភូមិក្រោយ ក្រៅពីភារកិច្ចដ៏មមាញឹករបស់អង្គភាព និងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ យើងខ្ញុំទាំងអស់គ្នា បានយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់កងពលលេខ៨ និងផ្គត់ផ្អង់សម្ភារនានា ក្នុងនាមសម្ព័ន្ធមេត្រីភាព៕

ជាមួយគ្នានេះដែរក៍បាននាំយកនូវសម្ភារះថវិការួមមាន៖ដែកសរសៃទំហ៊ំ១៤លីចំនួន២តោន ដែលសរសៃទំហ៊ំ១២លីចំនួន២តោន ដែកសរសៃទំហ៊ំ៦លីចំនួន៨០០គីឡូក្រាម លួសចំណងចំនួន២០០គីឡូក្រាម សុីម៉ង់តិ៍៣០តោន ថ្មទំហ៊ំ២គុណ៣ចំនួន១៥០ម៉ែត្រគូប ខ្សាច់ចំនួន២០០ម៉ែត្រគូប សង្គ័សីចំនួន២០០០សន្លឹក អាកគុយ១០០អំពែចំនួន២ អាគុយ៧០អំពែចំនួន១០ ការ៉ុងខ្មៅចំនួន២០០០០ការ៉ុង ធុងទឹកចំណុះ៥០០០លីត្រចំនួន៥ ធុងទឹក៥០០លីត្រចំនួន១០ ទុយោទំហ៊ំ៦៣មមប្រវែង២០០ម៉ែត្រ តំណទុយោ៦៣មមចំនួន២០គ្រាប់ ឧបត្ថម្ភថវិកាដល់ទីបញ្ជាការកងពល៥លានរៀលនិងតាមវិរះចំនួន៥ក្នុងមួយវរះថវិកា២លានរៀល សរុបទាំងអស់ជិត២០០លានរៀលនិងបានទទួលដោះស្រាយសំណូមពររបស់អង្គភាពទៀតផង៕

Advertising