(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញដីកាស្ដីពីការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរដ្ឋដើម្បីវាតយកដីធ្វើកម្មសិទ្ធិ និងសាងសង់លំនៅដ្ឋាន ដោយខុសច្បាប់លើទីតាំងដីមួយកន្លែង នៅចំណុចអូរកសេះ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច។

បើតាមដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ដីនោះមានទំហំចំនួន៧៨ហិចតា នៃឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ ហើយកំណត់រយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា៕

សូមអានខ្លឹមសារលម្អិត នៃដីការបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅខាងក្រោមនេះ៖