(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,៦០៥គ្រឿង រកឃើញល្មើសច្បាប់៦០៦គ្រឿង(ម៉ូតូ៧៧%) អប់រំ២៥៤គ្រឿង និងផាកពិន័យ៤០៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៥ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន២,៣០៤គ្រឿង, អប់រំ១៦៧គ្រឿង និងផាកពិន័យ៣៤៣គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៨,៩១៦គ្រឿង រកឃើញយានយន្តល្មើស៩,៩៣៣គ្រឿង(ម៉ូតូ៧៦%) ក្នុងនោះអប់រំ៣,៤៥០គ្រឿង និងផាកពិន័យ៦,៥៥៣គ្រឿង៕