(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ លោក សម រង្ស៊ី ធ្លាប់ប្រកាសថា ចិនជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយវាយប្រហារអាមេរិក ពេលទស្សនកិច្ចនៅប្រទេសចិន (ចុចអាន)

២៖ មេដឹកនាំកំពូលកម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែច្រើនថែមទៀត (ចុចអាន)

៣៖ កម្ពុជា-កូរ៉េខាងត្បូង ចុះហត្ថលេខាលើឯកសារចំនួន៥ អំឡុងទស្សនកិច្ច លោក មូន ចេអ៉ិន មកកាន់កម្ពុជា (ចុចអាន)

៤៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីការបេ្ដជ្ញាចិត្តដាក់ចេញនូវវិធានការមុតស្រួច ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចផ្ទៃក្នុង លើកស្ទួយបរិយាកាសវិនិយោគ និងធុរកិច្ច (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនធ្លាប់មកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងសម្រេចចិត្តវិនិយោគនៅកម្ពុជា (ចុចអាន)

៦៖ កូរ៉េខាងត្បូង ផ្ដល់ឥណទានសម្បទាន៧០០លានដុល្លារដល់កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣ (ចុចអាន)

៧៖ អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្តដល់ធុរជនកូរ៉េ មកវិនិយោគបន្ថែមនៅកម្ពុជា ស្របតាមគោលនយោបាយខាងត្បូងថ្មី របស់លោក មូន ចេអ៉ីន (ចុចអាន)

៨៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង៖ ពាណិជ្ជកម្មកម្ពុជា-កូរ៉េ នឹងរឹតតែរឹងមាំក្រោយដំណើរទស្សនកិច្ចលោក មូន ជែអ៉ីន (ចុចអាន)

៩៖ ឆ្លើយតបការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី, រដ្ឋបាលខេត្តស្វាយរៀងបដិសេធថា គ្មានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ ឬបារ៉ាស់យកលុយរាប់ម៉ឺនដុល្លារនៅតាមព្រំដែននោះឡើយ (ចុចអាន)

១០៖ ដោះស្រាយបញ្ហាខ្វះអគ្គិសនីនៅរដូវប្រាំង, អគ្គិសនីកម្ពុជា ពិភាក្សាពីជម្រើសដាក់នាវារោងចក្រថាមពល របស់ក្រុមហ៊ុនតួរគី សម្រាប់ជាវិធានការបន្ទាន់ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ នូវែលសេឡង់៖ មនុស្ស​ស្លាប់​​កើន​ដល់​​៤៩នាក់ និងរបួស​ជាច្រើន​នាក់​ទៀត ក្នុងករណីបាញ់ប្រហារ​លើវិហារអ៊ីស្លាម (ចុចអាន)

២៖ សហរដ្ឋអាមេរិក​អំពាវនាវឲ្យ​ពលរដ្ឋខ្លួន ចាកចេញ​ពី​ប្រទេស​វេណេស៊ុយអេឡា ខណៈមាន​ការសង្ស័យ​ថា ជិតដល់​ពេល​ធ្វើ​អន្តរាគមន៍ (ចុចអាន)

៣៖ ទីបំផុត​ក្រុមហ៊ុន​ Boeing ព្រមផ្អាក​​ការបញ្ជូន​យន្តហោះ​ប្រភេទ 737 MAX ទៅឲ្យ​អតិថិជន ប៉ុន្តែ​ការផលិត​នៅ​តែបន្ត (ចុចអាន)

៤៖ Facebook សុំទោស​​អ្នក​ប្រើប្រាស់​ទាំងអស់ ខណៈអ្វីៗ​គ្រប់យ៉ាង​ដំណើរការ​ជាប្រក្រតី​វិញ (ចុចអាន)

៥៖ មន្ត្រីជាន់​ខ្ពស់កូរ៉េខាងជើង​ទប់កំហឹងលែងបាន៖ «យើង​​កំពុង​ពិចារណា​ផ្អាកកិច្ចចរចា​ជា​មួយពួក​​ជើង​កាង​ដូចជា​អាមេរិក»​ (ចុចអាន)

៦៖ សហរដ្ឋអាមេរិក៖ គ្មានឡើយជំនួបកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ក្នុងខែមីនានេះ (ចុចអាន)

៧៖ កងនាវារុស្ស៊ីនឹងដាក់ឱ្យដំណើរការនាវាមុជទឹក២គ្រឿងបន្ថែម ដែលដើរដោយថាមពលនុយក្លេអ៊ែរ នៅក្នុងឆ្នាំនេះ (ចុចអាន)

៨៖ សហរដ្ឋអាមេរិកគ្រោងធ្វើតេស្តប្រព័ន្ធមីស៊ីល ដែលជាប់ការហាមឃាត់​ពីមុនមកឡើងវិញ នៅពេលដកខ្លួនចេញផុតពីសន្ធិសញ្ញា INF ក្នុង​ឆ្នាំ​នេះ (ចុចអាន)

៩៖ ដល់ពេលធ្វើអន្តរាគមន៍យោធាមែនទេ? មន្រ្តីទូតអាមេរិកទាំងអស់ ចាកចេញពីប្រទេសវេណេស៊ុយអេឡាហើយ (ចុចអាន)

១០៖ ចិនបញ្ចេញប្រតិកម្មចំពោះរបាយការណ៍សិទ្ធិមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោន និងថាស្ថានភាពសិទ្ធិមនុស្សនៅអាមេរិកផ្ទាល់ក៏​​មិនជា​អស្ចារ្យ​​ណាស់ណានោះ​​ដែរ (ចុចអាន)

១១៖ វិទ្យាស្ថានអន្តរជាតិ ISIS អាមេរិក៖ «តាមពិតរោងចក្រ​នុយក្លេអ៊ែរ​​អ៊ីរ៉ង់ ​បាន​សាងសង់​យូរ​ជាង​ការ​រំពឹង​​ទុក​ទៅទៀត» (ចុចអាន)

១២៖ អ៉ីស្រាអែល​​ប្រើក្បួន​យន្តហោះ​ចម្បាំង «​វាយប្រហារលើ​តំបន់​​​ហ្គាហ្សា» ដើម្បីសងសឹក​នឹងការ​បាញ់រ៉ុក្កែតពីរគ្រាប់លើទីក្រុង​តែលអាវីវ (ចុចអាន)