(ភ្នំពេញ)៖ តោះអ្នកណាខ្លះចូលចិត្តលេងហ្គេមបែប Online វាជាសមរភូមិប្រើប្រាស់គ្រាប់កាំភ្លើងដែលច្នៃដោយបច្ចេកវិទ្យាទំនើបៗ ការស្លៀកពាក់ និង រចនាពណ៌បែប 3D យ៉ាងត្រជាក់ភ្នែកសំលេងអង្រួនបេះដូង ដូចទិដ្ឋភាពពិតៗ គ្រាន់តែឃើញហើយ ចង់លេងភ្លាមតែម្តង។ 

លើកនេះលោកអ្នកមិនត្រឹមតែបានចូលរួមលេងហ្គេម Online ជាមួយមិត្តភក្រ័្តរបស់លោកអ្នកប៉ុណ្ណឹងទេ ថែមទាំងអាចមានឱកាសឈ្នះទឹកប្រាក់ សុទ្ធសរុបចំនួន ១០០,០០០,០០០រៀល (មួយរយលានរៀល) បូកជាមួយនឹងទូរស័ព្ទដៃម៉ាកល្បីៗ របស់ក្រុមហ៊ុន OPPO ជាច្រើនគ្រឿងថែមទៀត ផងហើយអ្វីដែលពិសេសនោះ គឺអ្នកឈ្នះនឹងទទួលបានទូរស័ព្ទ F11 Pro ដ៏ថ្មីស្រឡាងដែលជាផលិតផលចុងក្រោយសម្រាប់ដើម ឆ្នាំ២០១៩នេះ ពីក្រុមហ៊ុន OPPO។

មូលហេតុអ្វីបានជា Rules Of Survival ជ្រើសររើសក្រុមហ៊ុន OPPO ជាដៃគូសហការក្នុងកម្មវិធីលេង ហ្គេម Online ដ៏ធំសម្បើម និងផ្លូវការនៅកម្ពុជានាពេលនេះ។ ជាការពិតណាស់ដូចលោកអ្នកធ្លាប់ដឹងស្រាប់ហើយថា ស្មាតហ្វូនម៉ូឌែលថ្មីៗរបស់ OPPO គឺជាប្រភេទស្មាតហ្វូន ដែលមានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ជាពិសេសពីសំណាក់អ្នកនិយមលេងហ្គេមអ៊ីនធើណែត ព្រោះវាមានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ កម្លាំងម៉ាស៊ីន Ram និង Rom កប់ស៊េរិតែម្តង។

ហើយសម្រាប់ម៉ូឌែលកូនពៅ F11 Pro ដើមឆ្នាំ២០១៩ នេះវិញ វាមានគុណសម្បត្តិច្រើន និង បាន Update ជាងម៉ូឌែលមុនៗទៅទៀត ដោយការរចនាចេញមកអមជាមួយនឹងបច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000MAh សម្រាប់អ្នកលេងហ្គេម យ៉ាងណាក៏មិនងាយអស់ថ្មដែរ, វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឱ្យការអូសហ្គេម ឬ Scroll ក្នុងកម្មវិធីហ្គេម Online មិនមានភាពទាក់ ឬ ស្ពឹកឡើយ, វាមាន Ram ទំហំ 6GB និងRomទំហំ 64GB ហើយ F11 Pro ក៏បានរចនាឡើងដោយអេក្រង់ធំលាតពេញទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញ FHD+ គ្មានចន្លោះឆក ដូចមុនដែលកាន់តែងាយស្រួលសម្រាប់អ្នកលេងហ្គេម អាចមើលឃើញពេញភ្នែកតែម្តង ហើយវាក៏មានកាមេរ៉ាភ្លោះផ្នែកខាងក្រោយទំហំ 48MP ដែលទាំងអស់នេះ គឺជាអ្វីដែលអ្នកនិយមលេងហ្គេម Online ជាក្រុមប្រាថ្នាចង់បាន។

សូមបញ្ជាក់ថាកម្មវិធីប្រកួត ប្រជែងលេងហ្គេម Rules Of Survival នេះចូលរួមសហការជាពិសេសដោយ ក្រុមហ៊ុនទូរស័ព្ទOPPO, Cellcard, Wing, ស្ថាប័នសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងសមាគមកីឡាអូឡាំពិកជាតិកម្ពុជាជាដើម ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ហើយវគ្គផ្តាច់ ព្រ័ត្រនឹងធ្វើនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។

តោះនៅចំាអីទៀតគ្នាយើង គ្នាគេដែលចូលចិត្តលេងហ្គេម Rules Of Survival ទាំងពេលទំនេរពីការងារ ពេលថ្ងៃឈប់សម្រាក និងអ្នកលេងហ្គេម ដាច់យប់ទាំងអស់គ្នា ប្រញាប់រួសរាន់ឡើងចូលរួមលេងហ្គេមនេះ ដើម្បីឈ្នះទឹកប្រាក់សុទ្ធៗសរុបរហូតដល់ទៅមួយរយលានរៀល និងទូរស័ព្ទដៃ OPPO F11 Pro ថ្មីស្រឡាងជាច្រើនគ្រឿង ឱកាសបែបនេះ រកឯណាបានទៅលោកព្រះលេងហ្គេមសប្បាយ ហើយទទួលបានប្រយោជន៍ ជាច្រើនថែមទៀត៕