(ភ្នំពេញ)៖ កាន់តែពិសេសបន្ថែមទៀតហើយ! ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រណីជាតិខាងមុខនេះ ដោយក្រុមហ៊ុន Ssangyong នឹងធ្វើការបញ្ចុះតម្លៃ ដ៏ពិសេសមិនធ្លាប់មានពីមុនមក រួមទាំងកាដូជាច្រើនទៀត សូមអញ្ជើញចូលរួមទស្សនា និងធ្វើការកក់ឥលូវនេះ នៅផ្សារទំនើបអ៊ីអនសែនសុខ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ខែមីនា។

ជាងនេះទៅទៀត រថយន្ដស៊េរីទំនើប ឆ្នាំ២០១៩ មានចំនួន៣ម៉ូឌែល ល្អទាំងគុណភាព ធន់គ្រប់កាលៈទេសៈ ច្នៃប្រឌិតកាន់តែស្អាតសង្ហារអស្ចារ្យជាងមុន ឡួយជាងមុន ទំនើបជាងមុន អត្ថប្រយោជន៍ខ្ពស់ មានជាច្រើនពណ៌ ងាយស្រួលជ្រើសរើស ធានាថា ឃើញហើយនឹងជាប់ចិត្ដនៃរូបរាងដ៏ប្រណិតនេះ ព្រោះគ្រប់ម៉ូឌែលរថយន្ដសុទ្ធតែមានភាពទាក់ទាញ ស្អាតសាកសម ជាមួយនឹងសង្គមសម័យទំនើបនេះ ។

រថយន្ដស៊េរីថ្មី ២០១៩ ចំនួន៣ម៉ូដែលនេះ រួមមាន៖ REXTON, REXTON SPORTS និង STAVIC ដែលជាផលិតផលរបស់ប្រទេស កូរ៉េ ជាមួយបច្ចេកវិទ្យាអាល្លឺម៉ង់ ។សូមអញ្ជើញ មកទស្សនាផ្ទាល់ នៅកន្លែងតាំងបង្ហាញនៅផ្សារទំនើបអ៊ីអនសែនសុខឥលូវនេះ នឹងទទួលបានការផ្តល់ជូនប្រម៉ូសិនពិសេសជូនអតិថិជនភ្លាមៗនឹកស្មានមិនដល់ ។

១៖ រថយន្ដ Rexton៖ ប៉ុង មួយ (2WD) និង ប៉ុង ពីរ (4WD) មានពណ៌ខ្មៅ សរ ប្រផេះ និងទឹកប្រាក់ដ៏ស្រស់ស្អាត។ កាន់តែពិសេស ប្រភេទរថយន្ត Rexton នេះមានកម្លាំងម៉ាស៊ីន (2.2) ប្រើបាស់ប្រេងម៉ាស៊ូត (2WD 8.3L/100km ), (4WD 8.6L/100km) ប្រអប់លេខអូតូមាន ៧លេខ។

២៖ Rexton Sports៖ ជាម៉ូឌែលមួយ ដែលមិនគ្រាន់តែជាឡាន Pick Up ធម្មតានោះទេ ប៉ុន្តែវាជាប្រភេទឡាន ស៊េរីថ្មី (SUT) ដែលផ្តោតទៅលើសុវត្ថិភាព ផាសុកភាព និង មានភាពងាយស្រួល ក្នុងការធ្វើដំណើរ ហើយក៏អាចដឹកទំនិញ ឬសម្ភារះផ្សេងៗបានផងដែរ ហើយប្រភេទម៉ូឌែលRexton Sports នេះមានពណ៌ ខ្មៅ សរ ទឹកប្រាក់ ខៀវ និងពណ៌ត្នោត ដ៏ប្រណិត កម្លាំងម៉ាស៊ីន(2.2) ប្រើបាស់ដោយប្រេងម៉ាស៊ូត (2WD 8.3L/100km ), (4WD 8.6L/100km ហើយប្រអប់លេខមាន ៦លេខអូតូ។

៣៖ Stavic៖ ជាប្រភេទឡាន MPV ១១កៅអី ដែលស្អាតទាន់សម័យ និងសន្សំសំចៃក្នុងការប្រើប្រាស់។ វាពិតជាសាកសមក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។
មាន៤ពណ៌ សរ ខ្មៅ ខៀវ និងពណ៌ប្រាក់។ ប្រភេទម៉ាស៊ីនឡាន Stavic នេះមានកម្លាំងម៉ាស៊ីន (2.0) ប្រើបាស់ប្រេងម៉ាស៊ូត (8.3L/100Km) ប្រអប់លេខអូតូមាន៥លេខ។

សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅឲ្យសោះ!

ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 095 456 888/ 098 456 888 ឬអញ្ជើញទៅកាន់ Showroom ៖ ផ្ទះលេខ116 រង្វង់មូលចោមចៅ កែងផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ។

សូមអញ្ជើញ ទៅកាន់ការិយាល័យ ដែលមានទីតាំងទី១៖ ផ្ទះលេខ១១៦, រង្វង់មូលចោមចៅ រវាងផ្លូវជាតិលេខ៣ និងលេខ៤, រាជធានីភ្នំពេញ
ទីតាំងទី២៖ លើមហាវិថីសហព័ន្ធរុស្សី (កែងផ្លូវចូលវត្តនាគវ័ន្ត), សង្កាត់ផ្សារដេប៉ូ៣, ខណ្ឌទួលគោក, រាជធានីភ្នំពេញ៕