(ភ្នំពេញ)៖ ក្រុមកម្លាំងឧទ្ទាមនយោបាយខុសច្បាប់ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នឹងកាន់តែឯកោទាំងផ្នែកនយោបាយ ហិរញ្ញវត្ថុ និងការគាំទ្រ ខណៈមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដែលជាប់បំរាមហាមឃាត់សិទ្ធិធ្វើនយោបាយ បន្តស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញស្របតាមច្បាប់មានចំនួនកើនឡើងដល់ ៤ រូបហើយ ជាមួយការស្នើសុំចុងក្រោយរបស់លោក រៀល ខេមរិន្ទ្រ ហើយចំនួននេះនឹងកើនឡើងបន្ថែមព្រោះបើតាមប្រភព មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិប្រមាណ ២៦ រូបទៀត គ្រោងនឹងដាក់ពាក្យស្នើសុំ ស្តារនីតិសម្បទានយោបាយឡើងវិញជាទ្រង់ទ្រាយធំទៅកាន់ក្រសួងមហាផ្ទៃ។ ការធ្វើលិខិត ដើម្បីទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ គឺជាទម្រង់មួយនៃ «ការទាមទារសិទ្ធិ» ពុំមែនជាការធ្វើលិខិតសុំទោស ឬទទួលស្គាល់កំហុស ដូចដែល សម រង្ស៉ី និងទណ្ឌិតមួយចំនួនបានធ្វើកន្លងមកជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដើម្បីទទួលបានការលើកលែងទោស និងធ្វើនយោបាយឡើងវិញនោះទេ។ ប៉ុន្តែធ្វើជាអ្នកនយោបាយ ប្រសិនបើមិនអាចធ្វើសកម្មភាពនយោបាយបាន គឺជាអ្នកនយោបាយដែលមិនមានសម្បទាពេញលេញ និងជាអ្នកនយោបាយដែលពិការ។
ហើបមាត់មិនរួច និងធ្វើអ្វីមិនបាន តើជួយជាតិបានដែរឬទេ? ឧត្តមគតិរបស់អ្នកនយោបាយ គឺការធ្វើសកម្មភាពតស៊ូ ចូលរួមប្រជែងគ្នា ដើម្បីកសាងជាតិឱ្យសម្បូណ៌រុងរឿង និងប្រជាជនរស់នៅបានសុខសាន្ត។ ប្រសិនបើមានតែគំនិត តែគ្មានសកម្មភាព គឺបានត្រឹមតែស្រម៉ៃយល់សប្តិប៉ុណ្ណោះ។
ដូច្នេះអ្នកនយោបាយត្រូវចេះ «ក្តាប់ឱកាស, បង្កើតឱកាស និងប្រើឱកាស» ហើយក្រុមលោក គង់ គាំ រៀល ខេមរិន្ទ្រ ក៏ដូចជាលោក ស៊ឹម សុវណ្ណនី បាននិងកំពុងតែក្តាប់ឱកាសទាំងនេះ ព្រោះលោកយល់ថាអ្វីៗដែល សម រង្ស៊ី មូរសុហួរ អេង ឆៃអ៊ាង និងក្រុមឧទ្ទាមក្បត់ជាតិ កំពុងតែធ្វើផ្គរធ្វើភ្លៀងនៅក្រៅប្រទេសនិយាយលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រខ្លួន វានឹងមិនអាចកើតមានឡើងឡើយ ពោលគឺខ្មោចបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញបានឡើយ អាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក៏មិនអាចទទួលបានមកវិញទេ ហើយការទាមទារឱ្យមានការរៀបចំការបោះឆ្នោតឡើងវិញ ក៏កាន់តែមិនអាចធ្វើកើត ហើយក៏គ្មានការចរចានយោបាយណាមួយក្រុមឧទ្ទាមនយោបាយខុសច្បាប់របស់ សម រង្ស៊ី ដែរ។
ដូច្នេះ អ្វីដែល សម រង្ស៊ី កំពុងតែដើរស្រែកចំណុចទាំងបីនេះគឺគ្រាន់តែជាការផ្តល់ក្តីសង្ឃឹម នៅក្នុងភាពអស់សង្ឃឹមដើម្បីចិញ្ចឹមក្តីសង្ឃឹមសម្រាប់ចលនារបស់ខ្លួន និងអ្នក សម រង្ស៊ី និយមដែលដើរតាមខ្លួន ទោះបីជាដឹងថា នឹងមិនអាចកើតមានឡើងយ៉ាងណាក៏ដោយ។ ច្បាប់បើកច្រកសម្រាប់ការទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញចាត់ ទុកជាឱកាសមួយដែលត្រូវក្តាប់ឱ្យជាប់កុំឱ្យរបូត។ ការទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ តាមរយៈការធ្វើលិខិតទៅនាយករដ្ឋមន្ត្រី ឬរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺការបង្កើតឱកាសឱ្យខ្លួនឯង មានសេរីភាព រួចផុតពីពិការភាពនយោបាយ។ នៅពេលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញបាន គឺត្រូវចេះប្រើឱកាសនេះ ឱ្យបានល្អ ដើម្បីធ្វើសកម្មភាពក្នុងនាមជាអ្នកនយោបាយដែលមានឧត្តមគតិចង់បម្រើជាតិ និងប្រជាជនឱ្យសុខសាន្ត និងរុងរឿង។ អ្នកនយោបាយជោគជ័យ មិនត្រឹមតែមានឧត្តមគតិជាតិប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានប្រាជ្ញាញ្ញាណ និងធ្វើសកម្មភាពតាមក្បួនយុទ្ធសាស្រ្ត។
សម រង្ស៊ី បានគំរាមអ្នកនយោបាយជាប់បំរាមមិនឱ្យទាមទារសិទ្ធិធ្វើនយោបាយរបស់ខ្លួនតាមអ្វីដែលមានចែងក្នុងច្បាប់វិសោធនកម្មថ្មី និងការចោទប្រកាន់អ្នកនយោបាយទាំងនោះថា «លក់ខ្លួន និងជាអាយ៉ង ហ៊ុន សែន» គឺជាការដើរបញ្ជ្រាសនឹងចរន្តច្បាប់ និងនីតិរដ្ឋ ហើយក៏ជាការប្រមាថឧត្តមគតិជាតិ និងសិទ្ធិនយោបាយរបស់មនុស្ស។ កាលដែល សម រង្ស៊ី លួងលោមថាមិនចាំបាច់ស្នើសុំសិទ្ធិធ្វើនយោបាយព្រោះជាសិទ្ធិ ដែលមានពីកំណើតមកហើយនោះ និងថា នឹងទទួលបានសិទ្ធិទាំងនេះមកវិញពេលដែលខ្មោចគណបក្សសង្គ្រោះជាតិត្រូវបានប្រស់ឱ្យរស់ឡើងវិញ នោះគឺជាយុទ្ធសាស្ត្របែប «ដេកផ្ទះ ឈ្នះឯង»ដែល សម រង្ស៊ី ធ្លាប់ប្រើម្តងរួចមកហើយអំឡុងពេលយុទ្ធនាការប្រឆាំងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩។ «ដេកផ្ទះ ឈ្នះឯង» របស់ សម រង្ស៉ី គ្រាន់ជាយុទ្ធសាស្រ្តខុសក្បួន ហើយទទួលបរាជ័យយ៉ាងអាម៉ាស់ជាទីបំផុត។ សម រង្ស៉ី ជាអ្នកនយោបាយ ដែលធ្វើនយោបាយមិនដែលឈ្នះដោយសារការ វាយតម្លៃសភាពការណ៍នៅកម្ពុជា និងការស្ទង់ទឹកចិត្តប្រជាជនខ្មែរ មិនដែលត្រូវ។
នេះក៏អាចដោយសារ សម រង្ស៉ី ប្រើភ្នែកក្នុងការវាយតម្លៃ ប៉ុន្តែ មិនប្រើខួរក្បាល ឬក៏ប្រើខួរក្បាលដែរ តែប្រាជ្ញាមិនដល់។ ជាក់ស្តែង «ដេកផ្ទះ ឈ្នះឯង» របស់សម រង្ស៊ី បានបរាជ័យយ៉ាងអាម៉ាស់ ព្រោះពលរដ្ឋខ្មែរចំនួន ៨៣,០២% ក្នុងចំណោមពលរដ្ឋខ្មែរជាង ៨,៣ លាននាក់បានអញ្ជើញទៅបោះឆ្នោត ចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ នៅកម្ពុជាយ៉ាងពេញលេញ ដោយមិនខ្វល់នឹងការអំពាវនាវរបស់ សម រង្ស៊ី ឡើយ។ នេះគឺជាយុទ្អសាស្ត្រដេកផ្ទះ ឈ្នះតែម្នាក់ឯង! ឥឡូវនេះ នយោបាយមិនចាំបាច់ស្នើសុំសិទ្ធិរបស់ សម រង្ស៊ី រង់ចាំខ្មោចបក្សសង្គ្រោះជាតិរស់ឡើងវិញបាននិងកំពុងធ្វើឱ្យ សម រង្ស៊ី និងបក្ខ ពួករបស់ខ្លួនបាត់បង់កម្លាំង ហើយធ្វើឱ្យក្រុមនេះកាន់តែឯកោកាន់តែខ្លាំងឡើងៗ ជាពិសេសគឺធ្វើឱ្យបាត់បង់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុព្រោះលែងមានអ្នកជឿនិងដើរតាមក្រុមខ្លួនទៀត ហើយដោយសារតែសមរង្ស៊ី ប្រើវិធីសាស្ត្រកុហកនិងបោកប្រាស់ គំរាមកំហែង និងប្រមាថ។
ដោយសារតែដឹងខ្លួនថានឹងគ្មានអ្នកគាំទ្រ ហើយនិងគ្មានកម្លាំងនយោបាយព្រោះអ្នកនៅជុំវិញខ្លួន កំពុងចាកចេញជាបណ្តើរៗ ដោយមិនគិតពីការបែកបាក់ចែកចានចែកឆ្នាំងជាមួយនឹងក្រុម កឹម សុខា ផង សម រង្ស៊ី ពិតជាដឹងថានៅថ្ងៃណាមួយខ្លួននឹងនៅឯកោម្នាក់ឯង សូម្បីតែមូរ សុខហួរ អេង ឆៃអ៊ាង និងអ្នក ដែលកំពុងតែនៅជុំវិញខ្លួនប៉ុន្មានដំបរស្វានេះក៏ទំនងនឹងបោះបង់ខ្លួនចោលដែរ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ចាប់ផ្តើមងាកមកធ្វើនយោបាយត្រជាក់ ចង់មកចរចាវិញ ហើយរួមទាំងថា នឹងជួយនិយាយជាមួយសហភាពអឺរ៉ុបកុំឱ្យដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជា (EBA)។ នេះគឺគ្រាន់តែជាយុទ្ធសាស្ត្រ គ្មានផែនការតែប៉ុណ្ណោះ។ សម រង្ស៊ី ក៏គ្មាតម្លៃអ្វីទៀតដែរសម្រាប់កម្ពុជា និងសហគមន៍អន្តរជាតិ និងក៏មានតម្លៃជាកូនអុកនយោបាយរបស់បរទេសខ្លះដែរ។
ហេតុដូច្នេះហើយបានជាអ្វីៗដែលសម រង្ស៊ី ខំប្រឹងធ្វើចាប់តាំងពីការលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ និងលះបង់សមាជិកភាពពីគណបក្សសង្គ្រោះជាតិ កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៧ ដូចជាបង្កើតចលនាសង្គ្រោះជាតិ ធ្វើបក្សប្រហារប្រកាសខ្លួនឯងជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិ ដើរតួនាទីជាអ្នកសង្គ្រោះបក្ស និងសង្គ្រោះកឹម សុខា ប៉ុន្តែសកម្ម ភាព និងទង្វើនេះមិនត្រូវបានគេស្វាគមន៍ឡើយ ព្រោះអ្វីៗទាំងអស់ដែល សម រង្ស៊ី ធ្វើ គឺបម្រើផលប្រយោ
ជន៍បុគ្គលសម រង្ស៊ី និងបក្ខពួកខ្លួនច្រើនជាបម្រើផលប្រយោជន៍ជាតិ និងប្រយោជន៍រួម។ ដូច្នះបានជាក្រុម សម រង្ស៊ី និយមនិងក្រុមកឹម សុខា និយមបានបែកចេញពីគ្នា ហើយអ្នកគាំទ្រអស់ជំនឿលើសម រង្ស៊ី ចំណែកប្រជាពលរដ្ឋខ្មែរបានដឹងច្បាស់អំពីភាពកំសាកញីរបស់សម រង្ស៊ី ដឹងពីទង្វើអាក្រក់កុហក់បោកប្រាស់របស់ សម រង្ស៊ី និងដឹងពីល្បិចកលដ៏ថោកទាបរបស់ សម រង្ស៊ី។
ធ្វើនយោបាយ ត្រូវតែមានយុទ្ធវិធី និងយុទ្ធសាស្រ្តច្បាស់លាស់ មិនដូច សម រង្ស៊ី ធ្វើនយោបាយចាញ់រហូតឡើយ ហើយបាននិងកំពុងតែទាញអ្នកផ្សេង ឱ្យដើរតាមគន្លងបរាជ័យដ៏អាម៉ាស់របស់ខ្លួនទៀត ប៉ុន្តែនៅពេលនេះ ទំនងនឹងគ្មានអ្នកដែលចាញ់ការបោកប្រាស់របស់សម រង្ស៊ីដែលបំផ្លាញឱកាសរបស់ អ្នកផ្សេង ដើម្បីការពារផលប្រយោជន៍របស់ខ្លួន និងដើម្បីតែរក្សាលទ្ធិសួនតួនិយមរបស់ខ្លួនឡើយ។ អ្នកនយោបាយដែលបានដើរតាមសម រង្ស៊ី ដូចលោក គង់ គាំ និងលោក គង់ បូរ៉ា រៀល ខេមរិន្ទ្រជាដើម ពិតជាបានដឹងច្បាស់ពីបុគ្គលភាពរបស់សម រង្ស៊ី ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន សុខចិត្ត សម្លាប់គេ និងដើរលើសាកសពអ្នកដទៃដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។
បើអ្នកនយោបាយជាប់បំរាមផ្សេងទៀត មិនផ្តល់ឱកាសឱ្យខ្លួនឯង បើជួយខ្លួនឯងមិនបានផង តើអាចទៅជួយ កឹម សុខា ដែលជាប្រធានខ្លួនឯងម្តេចនឹងកើត? ទៅជួយប្រជាជន និងប្រទេសជាតិម្តេចនឹងកើត? ច្បាស់ណាស់ សម រង្ស៉ី បច្ចុប្បន្នបាននិងកំពុងព្យាយាមបិទច្រក តាមគ្រប់មធ្យោបាយដើម្បីកុំឱ្យមានការដោះលែង កឹម សុខា ដោយមិនមានរូបគាត់ នៅក្នុងកញ្ចប់ដំណោះស្រាយឡើយ ហើយក៏មិនចង់ឃើញអ្នកនយោបាយផ្សេងទៀតទទួលបាននីតិសម្បទានយោបាយឡើងវិញ ទេព្រោះនឹងធ្វើឱ្យសម រង្ស៊ី បាត់បង់តម្លៃនយោបាយ និងក្លាយជាជនឯកោនយោបាយយ៉ាងពិតប្រាកដ៕
ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង, ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៩