(ភ្នំពេញ)៖ ម៉ូតូ Kawasaki Z 1000R ឆ្នាំ 2019 មានវត្តមាននៅលើទឹកដីកម្ពុជាហើយ ខណៈម៉ូតូទំនើបរបស់ជប៉ុនមួយនេះ កំពុងបង្ហាញរាងយ៉ាងស្រស់ស្អាត នៅ Showroom Kawasaki Motors Cambodia ទល់មុខសាលាតិចណូ។

Kawasaki Z 1000R ឆ្នាំ 2019 ឬ «The big brother of Z family (បងធំនៃគ្រួសារត្រកូល Z)» ត្រូវបានរចនាឡើងបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់​ របស់ប្រទេសជប៉ុន ហើយម៉ូតូនេះមានតែ ១គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា។ ទាំងពណ៌ និងរូបរាង ពោលទម្រង់នៃម៉ូតូទាំងអស់ ត្រូវបានរំលេចដោយការច្នៃម៉ូតថ្មី និងស៉ីវីល័យ ដែលសមស្របបំផុតសម្រាប់មនុស្សគ្រប់ជំនាន់។

បើគេពិនិត្យទៅលើម៉ាស៉ីនវិញ គឺមានថាមពលខ្លាំងក្លាជាងគេ ងាយស្រួលប្រើប្រាស់។ លោកអ្នកនឹងគ្មានការព្រួយបារម្ភអ្វីឡើយ សម្រាប់ការធ្វើដំណើរទាំងផ្លូវជិត និងផ្លូវឆ្ងាយ និងគ្រប់ស្ថានភាពផ្លូវទាំងអស់។

ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ៖ 095 333 493 និង 023999968 ។ លោកអ្នកក៏អាចទៅពិនិត្យផ្ទាល់នៅការិយាល័យលក់ ដែលមានផ្ទះលេខ92 មហាវិថីសហព័ន្ធរុស្ស៉ី (110) សង្កាត់ទឹកល្អក់១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខសាលាតិចណូ)៕