(ភ្នំពេញ)៖ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ២៖០៣នាទីរសៀលនេះ នឹងធ្វើពិធីចាប់ឆ្នោតកំណត់លំដាប់លេខរៀង គណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឲ្យដឹងថា ពិធីនេះនឹងប្រព្រឹត្តទៅនៅទីស្នាក់ការលេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក (ខាងលិចអង់តែនទួលគោក)៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖