(ភ្នំពេញ)៖ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ «A» បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ការប្រកួត Tiger Street Football Festival 2019 ទូទាំងប្រទេសជាលើកដំបូង សម្រាប់ក្រុមមកពីបណ្តាលខេត្តក្នុងរយៈពេល៧ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុម Rolling FC ដោយលទ្ធផល២ទល់១នៅវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho នៅប្រទេសប្រេស៊ីល ក្នុងពិធីប្រគល់ពានរង្វាន់ដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

កាលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ «A» យកឈ្នះក្រុម Pisnoka Construction ដោយលទ្ធផល២ទល់០ ខណៈក្រុម Rolling FC ក៏យកឈ្នះក្រុម Vandasak «C» ដោយលទ្ធផល ២ទល់១ ចំណែកក្រុម Vandasak «C» ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយយកឈ្នះលើក្រុម Pisnoka Construction ដោយលទ្ធផល៧ទល់០ នៅវគ្គផ្តាច់ព្រ័ត្រ។

ចំពោះរង្វាន់ជើងឯកទូទាំងប្រទេស ក្រុមគ្រងតំណែងជើងឯកក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ «A» ទទួលបានពាន១ មេដាយមាស និងរង្វាន់១៥,០០០ដុល្លារអាមេរិក ក្រុមជើងឯករងបានលើក្រុម Rolling FC ទទួលមេដាយប្រាក់ និងរង្វាន់ ៥,០០០ ដុល្លារអាមេរិក ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ក្រុម Vandasak «C» ទទួលមេដាយសំរឹទ្ធ និងរង្វាន់ ២,៥០០ដុល្លារអាមេរិក និងក្រុមជាប់ចំណាត់ថ្នាក់លេខ៤ ក្រុម Pisnoka Construction ទទួលបានរង្វាន់១,០០០ដុល្លារអាមេរិក។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH  ៕
ពិសាដោយការទទួលខុសត្រូវ!