(ភ្នំពេញ)៖ គេហទំព័រ Realestate នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំម្តងទៀត គឺពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ២០១៩។ ពិព័រណ៍លំនៅឋាននេះ កាន់តែអស្ចារ្យជាងមុន មិនត្រឹមតែមានការតាំងពិព័រណ៍ អំពីគម្រោងលំនៅដ្ឋាននោះទេ ថែមទាំងមានការតាំងបង្ហាញអំពីសេវាកម្ម និងផលិតផលជាច្រើនទាក់ទង នឹងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។

លើសពីនេះទៀតនោះ នឹងមានការបញ្ចុះតម្លៃយ៉ាងពិសេស ពីគម្រោងបុរី ខុនដូរ ពីភ្នាក់ងារអចនទ្រព្យ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀតផងដែរ។ ព្រឹត្តិការណ៍ពិព័រណ៍លំនៅឋាននេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ នៅសាលពិព័រណ៍ កោះពេជ្រ។

កាន់តែពិសេសជាងនេះ មានជនល្បីឈ្មោះមួយរូប ជាតំណាងនៃកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជានេះគឺ ឌីជេ ណាណា ដែលជាពិធីការនីដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh មិនត្រឹមតែនាំយកព្រឹតិ្តការណ៍ពិព័រណ៍លំនៅដ្ឋាន តែមួយមុខទេ ប៉ុន្តែមានការតាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើន ដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។

អ្នកចូលរួមបង្ហាញក្នុងពិព័រណ៍នេះមានដូចជា ក្រុមហ៊ុន CC Peninsula Co., LTD គម្រោង CEO KT Pacific គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោងលំនៅដ្ឋាន V-House ក្រុមហ៊ុនអចលនទ្រព្យ V-House, LCJ - H.Y.O (Cambodia) International Real Estate Company Limited ក្រុមហ៊ុន Wufu Center Of Sihanouk ក្រុមហ៊ុន OC Consultancy Services ក្រុម ហ៊ុន E-Now international Co.,Ltd ក្រុមហ៊ុនអចលនទ្រព្យ Pointer Property ក្រុមហ៊ុន Oneda Asian Investment Group Co.,Ltd ក្រុមហ៊ុន China Pacific E&G Investment Co.,Ltd, ក្រុមហ៊ុន E-Gets គម្រោង Open House ក្រុមហ៊ុន Capital Loan គម្រោង Romduol City ក្រុមហ៊ុនអចលនទ្រព្យ Lucky Real Estate Co., Ltd ក្រុមហ៊ុន Gold Zone Media ក្រុមហ៊ុន Chun Hui Yuan ក្រុមហ៊ុន KH Land ក្រុមហ៊ុន BCCI International គម្រោងបុរី The Flora គម្រោងអភិវឌ្ឍន៍ចម្រុះ Prince Golden Bay ក្រុមហ៊ុនអចលនទ្រព្យ FDD Real Estate គម្រោង Baoli (Cambodia) Real Estate Co Ltd ក្រុមហ៊ុន Master Star Land Property ក្រុមហ៊ុន Heng He Group ក្រុមហ៊ុន Ruiting ក្រុមហ៊ុន Ecoflo និងសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា ក្រុមហ៊ុនទាំង អស់នេះបានចូលរួមជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា។

កុំភ្លេចចូលរួមទាំងអស់គ្នាជាមួយពិព័រណ៍លំនៅដ្ឋានកម្ពុជានេះ ចុះឈ្មោះចូលរួមដោយសេរី លោកអ្នកមានឱកាសឈ្នះរង្វាន់ដ៏ច្រើន។ សម្រាប់ប័ត៌មានបន្ថែម ដើម្បីចុះឈ្មោះ៖ https://realestatekh.lpages.co/reakh-homes-lifestyle-expo-2019-attendee-khmer/ ឬចូលទៅកាន់ហ្វេសប៊ុក៖ https://www.facebook.com/events/409617939780977/ ទំនាក់់ទំនងក្នុងការកក់ស្តង់៖ ០78 637 323 (ភាសាខ្មែរ និងចិន) ឬ ០12 599 699 (អង់គ្លេស)៕