(ភ្នំពេញ)៖ ក្រុមសាស្ត្រចារ្យ ជាអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រល្បីៗមួយចំនួន បានអះអាងថា ខ្មែរគឺជាអ្នកបង្កើតលេខសូន្យមុនគេ នៅក្នុងចំណោមប្រទេសលើកពិភពលោក។ នេះបើតាមការលើឡើងរបស់ ក្រុមសាស្ត្រចារ្យជាអ្នកសិក្សាស្រាវជ្រាវ ប្រវត្តិសាស្ត្រល្បីៗនៅកម្ពុជា បានអះអាងឲ្យដឹងនៅក្នុងកិច្ចសម្ភាស ក្រោយសិន្នីសិទ ស្តីប្រវត្តិគណិតវិទ្យាលេខសូន្យ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកិច្ច សហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC)។

សន្និសីទមានការចូលពីតំណាងក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងពីភាគីពាក់ព័ន្ធព្រមទាំងនិស្សិតជាច្រើនរយនាក់ទៀត។

លោកសាស្ត្រាចារ្យ ប៉ាត់ ស៊ុយគ្រី ប្រធានក្រុមអ្នកស្រាវជ្រាវស្ម័គ្រចិត្តខ្មែរបានឲ្យដឹងថា លេខសូន្យ គឺប្រទេសខ្មែរជាអ្នករកឃើញលេខសូន្យមុនគេ។ លោកបន្តថា លេខសូន្យត្រូវបានគេសរសេតំណាងឲ្យលេខ ដែលគេសរសេជាតួអក្សរ គឺលេខ៦០៤ហើយ លេខសូន្យ នេះត្រូវបានសិក្សាជាច្រើនឆ្នាំមកហើយ។

លោកសាស្ត្រចារ្យបានបញ្ជាក់ថា «យើងខ្ញុំបានសិក្សាក្នុងផ្សព្វផ្សាយលេខសូន្យនេះអស់រយៈពេល៥ឆ្នាំមកហើយ ដើម្បីឲ្យខ្មែរយើងដឹងថា ខ្មែរយើងជាអ្នកបង្កើត»

ចំណែក លោកសាស្ត្រ វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ផ្នែកសាលាចារឹតនិងប្រវត្តិសាស្ត្រខ្មែរ និងអាស៊ីអាគ្នយ៍ បានលើកឡើងថា បានជាគេដឹងថា ប្រទេសខ្មែរមាន ប្រវត្តិសាស្ត្រយូរ អង្វែងជាគេង ដោយសារតែមានចារអក្សរនៅលើថ្ម។

លោកបញ្ជាក់ថា «អក្សរនៅលើថ្ម គឺជាប្រភពភស្តុតាងរឹងមួយ ដែលមិនអាចអ្នកណាម្នាក់កែប្រែបានទេ ហើយភាគច្រើនសុទ្ធសឹងជាឯកសារសហ័សសម័យ គឺគេសរសេកាលពីពេលណា ហើយវាបន្សល់ទុករហូតដល់សព្វថ្ងៃ អត់មាននអ្នកណាកែបានទេ»

លោកក៏បានលើកឡើងទៀតថា «ចំពោះតួលេខ ឬអក្សរនោះ ខ្មែរយើងមិនបានបង្កើតអក្សរ ដោយខ្លួនឯងនោះទេ គឺយើងយកតួអក្សពីប្រទេសឥណ្ឌា ដូច្នេះទាំងអក្សរ និងលេខមកពីស្រុកឥណ្ឌា។ គ្រាន់តែថា តាមរយៈការស្រាវជ្រាវកន្លងមក តួលេខសូន្យ យើងរកឃើញថា មាននៅលើកផ្ទាំងសិលាចរិកខ្មែរយើង ដែលចាស់ជាងគេនៅ លើពិភពលោក»

លោកសាស្ត្រ វង់ សុធារ៉ា អាចអះអាងថា «លេខសូន្យដែលយើងកំពុងប្រើ គឺមានមានវ័យចំណាស់ជាងគេនៅក្នុងពិភពលោក ដែលចាស់ជាងស្រុកឥណ្ឌា ចាស់ជាងស្រុកជ្វា និងកន្លែងដទៃទៀត។ តួលេខ១ ដល់លេខ៩ គឺមាន លក្ខណៈស្រដៀងគ្នាលេខ នៅក្នុងស្រុកឥណ្ឌា និងលេខអារ៉ាប់ ។ លោកថាលេខ ១,២,៣,៤,៥ ,៦,៧ នៅសម័យអង្គ នឹងដូចលេខអារ៉ាប់សព្វថ្ងៃ ប៉ុន្តែលើកលែងតែ៨ និង៩ មានលក្ខណៈខុសគ្នា»

លោក ឈុន ហុក សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា សន្នីសិទស្តីពីប្រវត្តិគណិតវិទ្យានៃលេខសូន្យ មានគោលបំណងផ្តល់នូវចំណេះដឹងដូចជា ការអប់រំគណិតវិទ្យា ប្រវត្តិ និងការវិវត្តន៍គណិតវិទ្យា ការលើកកម្ពស់ គណិតវិទ្យា ការជំរុញវ ប្បធម៌ស្រាវជ្រាវគណិតវិទ្យា។

លោក ឈុន ហុក បានបន្ថែមថា សន្និសីទនាពេលនេះ មិនត្រឹមលើកកម្ពស់ទស្សនវិស័យ ស្ថាប័នគណិតវិទ្យាប៉ុណ្ណោះទេ ក៏ចូលរួមលើកកម្ពស់មុខវិទ្យាផ្សេងៗទៀតផងដែរ៕