(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកឧត្តមនាវីត្រីងូ សុីឃ្វៀត មេបញ្ជាការរងកងទ័ពជើងទឹកប្រជាជនវៀតណាម បានអញ្ជើញសម្ពោធអគារ ២កន្លែង ដែលជាជំនួយ របស់កងទ័ពជើងទឹកប្រជាជនវៀតណាម ជូនកងទ័ពជើងទឹកកម្ពុជា។
ទីតាំងអគារ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះអគារទី១ គឺជាអគាសាលប្រជុំក្នុងសាលាហ្វឹកហ្វឺនកងទ័ពជើងទឹក និងអាគារទី២ ជាអគារល្បាតរួមស្ថិតក្នុងបញ្ជាការដ្ឋានកងទ័ពជើងទឹក នាមូលដ្ឋានសមុទ្រ៕