(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញេីលិខិតគោរពជូនពរ សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលលិខិតជូនពរនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្ដឫក្សមង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ក្នុងនាមកាកបាទ ក្រហម កម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវសេចក្តីអំណរសាទរចូលរួមជូន សព្ទ សាធុ កា រ ពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរចំពោះ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងលោកជំទាវ សូមមានសុខភាពល្អបរិបូរ បញ្ញាភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ និងមានជន្មាយុយឺនយូរ។

គំរូ វីរៈភាពដ៏ត្រចះត្រចង់របស់ សម្តេចចៅហ្វាវាំង ដែលបាន យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធន៍ ដឹកនាំក្រសួងព្រះបរមរាជវាំងសម្រេចការងារទទួលបានជោគជ័យជាច្រើន ជាពិសេសការដង្ហែ តាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតានៃព្រះរាជាណាចក្រកម្ពុជាជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថែមទាំងឆ្លៀតឱកាសដ៏មមាញឹករួមចំណែក អភិវឌ្ឍកាក បាទក្រហមកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងចំណោមមន្ត្រី បុគ្គលិក និងប្រជាជន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយ សុខដុមរមនានៃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ តេជបារមី នៃវត្ថុស័ក្ដិ សិទ្ធិ ទាំងអស់ ក្នុង លោក ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ព្រះនាម ទុង្សាទេវី សូមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់យ៉ាងជូនសម្តេចចៅហ្វាវាំង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូម បាន ប្រកបដោយ ព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

លិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញេីជូន សម្តេចចៅហ្វាវាំង គង់ សំអុល មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖